Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​តាកែវ​ចាប់ផ្តើម​សករាជ​ថ្មី​នៃ​ការប្រកួត Tiger Street Football Festival 2019

spot_img

​តាកែវ​ ៖​ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ដែល​ក្រុមការងារ Tiger Street Football Festival 2019 បានមក​រៀបចំ​ការប្រកួត​ដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ពេលនេះ​បានធ្វើ​ដំណើរ​មកដល់​ខេត្តតាកែវ​ដែលជា​មណ្ឌល​ទី​២ សម្រាប់​ឆ្នាំ​២០១៩ ​រង្វាន់​សរុប​ទូទាំងប្រទេស​កាន់តែ​ធំ​អស្ចារ្យ​រហូតដល់​៥០០០០​ដុល្លារ​។​

​ចំពោះ​ខេត្តតាកែវ​ជា​មណ្ឌល​ថ្មី​នេះ​មាន​៣២​ក្រុម​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​នា​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ​២០១៩ នេះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា​ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់​ថ្មីៗ​នៃ​ការលេង​។​

​ថ្លែង​នៅក្នុង​សិ​ន្និ​សីទ​សារ​ព័ត​មាន​ក្នុង​មណ្ឌល​ខេត្តតាកែវ​នា​រសៀល​ថ្ងៃទី ១២ ខែមករា ២០១៩ នៅ​សណ្ឋាគារ​សេ​វេន​ដេ លោក មៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជ​បាន​មាន​ប្រសា​ស​ន៏​ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 លើក​ទី​៧​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ដែល​នាំមក​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា ចូលរួម​សម្តែង​នូវ​សមត្ថភាព ក្តីសប្បាយ​រីករាយ និង​ភាព​ខ្លាំងក្លា​របស់ខ្លួន ការ​គោ​ពរ ការ​រាប់អាន​គ្នា ចងសម្ព័ន្ធភាព គ្នា​ទៅវិញទៅមក នេះ​ជា​អ្វីដែល​សំខាន់ ក្នុង​ព្រឹត្តិការណ៍​។ តាំង​នាម ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger និង​សហការី​ទាំងអស់ បាន​សហការ​ចាប់តាំងពី​ឆ្នាំ​ទី​១​រហូត ដល់​ឆ្នាំ​ទី​៧ ទទួលបាន​ជោគជ័យ​។​

​លោកស្រី ថោង បរ​វ​លក្ខិណា តំណាងអោយ​ក្រុមហ៊ុនស្រា​បៀរ Tiger បាន​មាន​ប្រសា​ស​ន៏​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ រដូវ​កាល​ទី​៧​បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត កាន់តែច្រើន និង​មាន​រង្វាន់​សរុប​រហូត​ដល់​៥០០០០​ដុល្លារ​។ លោកស្រី​បាន​បន្តទៀត​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួមមាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើន ទាំង​ការប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សម្រាប់​អ្នកគាំទ្រ​មាន​ជា​បដា សម្រាប់​សរសេរ​គាំទ្រ​ក្រុម​របស់ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ជា​សម្ភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រម​ក​ពិសា បន្ទាប់ពី​ការប្រកួត​បាល់ទាត់ ។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចម្រុះ នឹងមាន​ការអញ្ជើញ​ចូលរួម សម្តែង​ពី​សំណាក់​តារា​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រំភើប​កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។

​សូមបញ្ជាក់​ផងដែរ​ថា ការប្រកួត​ជា​ផ្លូវការ​សម្រាប់​មណ្ឌល​ខេត្តតាកែវ​នឹង​ចាប់ផ្តើម​នា​វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​នៅ​ផ្សារ​បុរី​រស្មី ទី​រួម​ខេត្តតាកែវ​។​

Tiger Street Football Festival ឆ្នាំ​២០១៩ នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​៩​ខេត្ត​-​ក្រុង​ទូទាំងប្រទេស រួមមាន ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។ ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក Tiger Street Football Festival ឆ្នាំ​២០១៩​នេះ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldo នៅ​ថ្ងៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី ១៦-១៧ មីនា​ខាងមុខនេះ​។​

​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​ ៕ តាកែវ​

spot_img
×