Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់​នារី​រូប​ស្អាត នៅផ្ទះ​សំណាក់​បៃតង កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សង្វាត​ស្រាវជ្រាវ បង្ក្រាបបាន​ហើយ​

spot_img

​ករណី​ចោរប្លន់​នារី​រូប​ស្អាត នៅផ្ទះ​សំណាក់​បៃតង កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្ទះសំណាក់​សូរិយា ក្បែរ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ (Phnom Penh Gendarmerie) កាលពី​ថ្ងៃទី​១២​ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា កាលពីដើមឆ្នាំ​ថ្មី​២០១៩ វេលា​ម៉ោង​៧​ល្ងាច ថ្ងៃទី​១ ខែមករា មាន​ករណី​ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​បោក​នារី​ស្រស់ស្អាត លក់ទំនិញ​onlin​ម្នាក់ ដែល​ស្គាល់គ្នា​តាម Facebook ឲ្យ​ទៅ​ជួប​រូបគេ​នៅផ្ទះ​សំណាក់​បៃតង ហើយ​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់ យក​គ្រឿងអលង្ការ​ទូរស័ព្ទដៃ​អស់ពី​ខ្លួន សរុប​ជា​ទឹកប្រាក់​ជាង ៣ ពាន់​ដុល្លារ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ហា​ជន​ពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​តែ​នៅ​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ កម្លាំង​ជំនាញ​នៃ​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ផ្ទះសំណាក់​សូរិយា ក្បែរ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​វិធានការណ៍​ជំនាញ របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស​ថា រូបគេ មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ ទី ពិតជា​បាន​ប្រើ Account Facebook ឈ្មោះ Tii Fee(​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) បោក​នារី​រងគ្រោះ​តាមរយៈ​Facebook ឲ្យ​មកជួប​នៅផ្ទះ​សំណាក់ និង​ភ្ជង់​ប្លន់​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ពិតប្រាកដ​មែន ហើយ​សម្ភារៈ​ដែល​យកបាន​ពី​នារី​រងគ្រោះ រូបគេ​បានប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ ត្រា​, ឈ្មោះ​ឧ​ត្ត​ម​, ឈ្មោះ​ស្នា និង ឈ្មោះ​ជា ទៅ​ដូរ​យក​គ្រឿងញៀន មួយកញ្ចប់​ធំ មក​ចែកគ្នា​ជក់​និង​លក់​បន្ត​។ បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និតិ​វិធី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​គូរ​កន របស់​ជនសង្ស័យ​ដែល​នៅ​សេសសល់​ជា​បន្តទៀត​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×