Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញឈើ បើករថយន្ត បំបុករថយន្តមន្រ្តីព្រៃឈើ នៅស្ទឹងត្រែង ដែលព្យាយាមស្ទាក់ចាប់

spot_img

ស្ទឹងត្រែង:ក្រុមឈ្មួញដឹកឈើ បើករថយន្តបំបុក រថយន្តរបស់មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅក្បែរគល់ស្ពានសេកុង ក្រុងស្ទឹងត្រែង។


ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ មានរថយន្តសាំងយ៉ុង ប្រមាណជា៦គ្រឿង ដឹកឈើប្រណីត កកោះ បម្រុងដឹកចេញ ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តក្រចេះ។ នៅវេលាទៀបភ្លឺ ក្រុមរថយន្តដឹកឈើ ក៏ចាប់ផ្តើមដំណើរការ តាមដងផ្លូវ តែត្រូវសមត្ថកិច្ចចាំចាប់។ ពេលរថយន្តដឹកឈើ មកដល់ស្ពានសេកុងភ្លាម មានមន្រ្តីរដ្ឋបាលព្រៃឈើ ស្ទាក់ចាប់ តែត្រូវឈ្មួញឈើ បើកបំបុករថយន្តមន្រ្តីរដ្ឋបាលព្រៃឈើ ពីក្រោយ បណ្តាលឲ្យខូចកំពិតគូថរថយន្ត
​កាមរី(បាឡែន) របស់មន្រ្តីរដ្ឋបាលព្រៃឈើមួយគ្រឿង។ ចំណែករថយន្តឈ្មួញឈើ ក្រោយពីបង្កហេតុភ្លាម ក៏បើករថយន្តរត់គេចបាត់អស់៕ ដោយ៖រចនា

spot_img
×