Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រឹត្តិការណ៍​ប្រកួត Tiger Street Football Festival 2019 ជា​លើក​ទី​១​សម្រាប់​ខេត្តតាកែវ មាន​ក្រុម​ជើង​ខ្លាំង​ចំនួន ​៣២​ក្រុម​ ណាត់​ជូ​ប​គ្នា​

spot_img

តាកែវ ​៖​ នៅរ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ  ក្រុមបាល់ទាត់​ក្នុង​សាល​ជើង​ខ្លាំង​ក្នុង​ទី​រួម​ខេត្តតាកែវ ចំនួន​៣២​ក្រុម​បាន​ណាត់ជួប​គ្នា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នៅ​ទីលាន​ប្រកួត​ផ្សារ​បូរី​រស្មី​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្នុងចំណោម ៣២​ក្រុម នឹង​មានការ​ជម្រុះ​យក​ជើង​ខ្លាំង​តែ​៤​ក្រុម តែប៉ុណ្ណោះ ដើម្បី​ឈានចូល​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើមយក​ជើងឯក នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី ១៦-១៧ ខែមីនា​ខាងមុខនេះ​។​

​លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 លើក​ទី​៧​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ដែល​នាំមក​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា ចូលរួម​សម្តែង​នូវ​សមត្ថភាព ក្តីសប្បាយ​រីករាយ និង​ភាព​ខ្លាំងក្លា​របស់ខ្លួន ការ​គោ​ពរ ការ​រាប់អាន​គ្នា ចងសម្ព័ន្ធភាព គ្នា​ទៅវិញទៅមក នេះ​ជា​អ្វីដែល​សំខាន់ ក្នុង​ព្រឹត្តិការណ៍​។ តាំង​នាម ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger និង​សហការី​ទាំងអស់ បាន​សហការ​ចាប់តាំងពី​ឆ្នាំ​ទី​១​រហូត ដល់​ឆ្នាំ​ទី​៧ ទទួលបាន​ជោគជ័យ​។​

​លោកស្រី ថោង បរ​វ​ក្ខិ​ណា តំណាងអោយ​ក្រុមហ៊ុនស្រា​បៀរ Tiger បាន​មានប្រសាសន៍ថា សូម​ស្វាគមន៍​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019​លើក​ទី​៧ នៅ​ខេត្តតាកែវ ដែលជា​ខេត្ត​ថ្មី​មួយ​សម្រាប់​ការប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ ហើយ​ការប្រកួត បាន​ត្រឡប់មកវិញ កាន់តែ​ធំ​កាន់តែ​អស្ចារ្យ ដែលមាន​ការប្រកួត​កើនឡើង រហូតដល់​៩​ខេត្ត​/​ក្រុង ទូទាំងប្រទេស​ចួ​ល​រួម ជាមួយ​ទឹកប្រាក់​រង្វាន់​សរុប ៥០,០០០​ដុល្លារ​អាមេរិក ព្រមទាំង​ជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់ អន្តរជាតិ Ronaldinho នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ជើងឯក នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១៦-១៧ ខែមីនា​ខាងមុខនេះ​។​

​លោកស្រី ថោង បរ​វ​ក្ខិ​ណា បាន​បន្តថា យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​ជួយ​ផ្នែក​ជំនាញ​បច្ចេកទេស ចាប់តាំងពី​ពេល​ចាប់ផ្តើម​បង្កើត ព្រឹត្តិការណ៍​នេះ​ឡើង​។ ហើយ​ជា​កិច្ច​ផ្តាំផ្ញើ កីឡាករ​ទាំងអស់​ត្រូវ​សម្តែង​ចេញ នូវ​ភាពក្លាហាន​នៅលើ​ទីលាន ប្រកួត​ដើម្បី​ក្លាយជា​ជើងឯក Tiger Street Football Festival 2019 ៕  ដោយ ៖ តាកែវ​

spot_img
×