Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន ប្រតិកម្ម​នឹង​ការប្រមាថ​របស់ ថ្នាក់ដឹកនាំ​បក្ស​ខ្មែរ​ក្រោក

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គណបក្ស​ខ្មែរ​ក្រោក​ភូមិ ភាគ​ពិសេស សរសេរ​ដៀល​អ្នកកាសែត​កម្ពុជា ត្រូវបាន​អ្នកកាសែត​ជាច្រើនរូប​បាន​ប្រតិកម្ម​តប​វិញ​ភ្លាមៗ​ផងដែរ​។ ការប្រមាថ​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សម្តេច​តេ​ជោ ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត នៅ​ថ្ងៃទី​១១​មករា នៅ​កោះ​ពេជ្រ​។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គណបក្ស​ខ្មែរ​ក្រោក​ភូមិ ភាគ​ពិសេស បានសរសេរថា “​សម្តេច​ខឹង​ពួក​អ្នកកាសែត​ជាង​៥០០០​នាក់​គ្មាន​ចេះ​វាយប្រហារ​អាមេរិក​? បើ​សមត្ថ​ភាពមិន​ដល់​ផង ឲ្យ​វ៉ៃ​បក​យ៉ាងម៉េច​? កាសែត​ខ្ចប់​ចដ​កចៀន​នឹង​! Funny”​។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គណបក្ស​ខ្មែរ​ក្រោក​ភូមិ ភាគ​ពិសេស បានសរសេរថា “​សម្តេច​ខឹង​ពួក​អ្នកកាសែត​ជាង​៥០០០​នាក់​គ្មាន​ចេះ​វាយប្រហារ​អាមេរិក​? បើ​សមត្ថ​ភាពមិន​ដល់​ផង ឲ្យ​វ៉ៃ​បក​យ៉ាងម៉េច​? កាសែត​ខ្ចប់​ចដ​កចៀន​នឹង​! Funny”​។​

​ជាមួយនឹង​បញ្ហា​នេះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក​កែសម្រួល​ពាក្យពេចន៍ ឬ​លុបចេញ​ពីលើ Facebook នូវ​ពាក្យពេចន៍​ដែល​បាន​សរសេរ​ប្រមាថមើលងាយ​ដល់​អ្នកព័ត៌មាន និង​កាសែត​នៅ​កម្ពុជា​។ លោក ហ៊ុយ វណ្ណៈ បានធ្វើ​ឡើង បន្ទាប់ពី​លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយស​គណបក្ស​ខ្មែរ​ក្រោក តាមរយៈ​គណនី Facebook នៅ​យប់​ថ្ងៃទី​១២ ខែមករា ឈ្មោះថា​ «​គណបក្ស​ខ្មែរ​ក្រោក ភូមិភាគ​ពិ​សស​» បាន​ប្រើ​សម្តី​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​មកលើ​អ្នកព័ត៌មាន និង​កាសែត​កម្ពុជា​។​

​លោក ហ៊ុយ វណ្ណៈ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «​ប្រយ័ត្ន​ជាន់​បន្ទាត់​ក្រហម សមាជិក​បក្ស​មួយ​គួរ​កែសម្រួល និង​លុប​សារ​ពី Facebook របស់ខ្លួន​ចេញទៅ​។ ខណៈ​នេះ អ្នកសារព័ត៌មាន​កំពុង​ប្រតិកម្ម ចំពោះ​ការប្រមាថ និង​ការ​បំភ្លៃ​ខុសពី​ប្រសាសន៍​ដើម​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​។ បើ​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ស្តាប់​ផ្ទាល់ គួរ​ចូល​មើល​ខ្លឹមសារ​ដើម​ក្នុង Page សម្តេចនាយក​។ ធ្វើ​នយោបាយ បើ​មិន​ស្គាល់​តួនាទី​សារព័ត៌មាន គឺ​មិន​ខុសពី​ចូល​សមរភូមិ មិន​ស្គាល់​គ្រាប់មីន​នោះទេ​។​

​លោក ម៉ា យ៉ា​រិ​ទ្ធ ជា​អ្នកកាសែត និង​ជានា​យក​គ្រប់គ្រង​ទូរទស្សន៍​អប្សរា​ណិ​ត នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​ក្រោក គួរ​ចេះ​រៀន​ប្រើ​ភាសា​ឱ្យបាន​សមរម្យ ក្នុងនាម​ជា​កូន​ខ្មែរ​។ លោក បន្តថា​៖ ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក មិនគួរ​ប្រើស​ម្តី​នេះ​ប្រមាថ​អ្នកកាសែត​ខ្មែរ​ទេ​។ គណបក្ស​នេះ​មិនទាន់​ស្គាល់​អ្នកកាសែត​ខ្មែរ​ច្បាស់​ទេ​។ គួរ​រៀន​ប្រើ​ភាសា​ឱ្យបាន​សមរម្យ ឱ្យ​សមជា​កូន​ខ្មែរ អ្នកចេះដឹង​ថ្លៃថ្នូរ។​

អតីត​អ្នកសារព័ត៌មាន​ល្បីឈ្មោះ​មួយរូប​លោក នេត្រ ភក្ត្រា ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​សម្តី​ប្រមាថមើលងាយ​របស់​គណ​បក្ស​ខ្មែរ​ក្រោក មកលើ​អ្នកព័ត៌មាន និង​កាសែត​របស់​កម្ពុជា ហើយ​លោក ចាត់ទុក​ការប្រមាថ​នេះ ជាការ​ជាន់ឈ្លី​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ ពិតជា​គួរឱ្យ​សោកស្តាយ​ដែល​ប្រធានកិត្តិយស នៃ​គណបក្សនយោបាយ​មួយ​ដែល​អះអាងថា ខ្លួន​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស ប៉ុន្តែ​បែរជា​ប្រមាថ​អ្នកសារព័ត៌មាន និង​មើលងាយ មើលថោក​សមត្ថភាព​អ្នកសារព័ត៌មាន​កម្ពុជា ខណៈ​អ្នកសារព័ត៌មាន​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​បក្ស​របស់ខ្លួន និង​អ្នកសារព័ត៌មាន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ជាតិ ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ជាតិ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា​»​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ទៀតថា ការប្រមាថ​របស់​គណ​បក្ស​ខ្មែរ​ក្រោក​ថា កាសែត​ខ្ចប់​ចេកចៀន គឺ​គណបក្ស​នេះ​កំពុង​ដើរ​ផ្ទុយ​ពី​ការពិត និង​មិនឱ្យ​តម្លៃ​នៃ​ការខិតខំ ប្រឹងប្រែង​របស់​អ្នកសារព័ត៌មាន​។ លោក​បានផ្តល់​គំនិត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក គួរ​សុំទោស​អ្នកសារព័ត៌មាន​កម្ពុជា ជា​សាធារណៈ​ជៀស​ជាង​ការ​ចេញមក​លុបលាង កំហុស​ដោយ​ថា គណនី Facebook នេះ ជា​គណនី​ក្លែងក្លាយ​ដើម្បី​ដោះសារ​យក​រួច​ខ្លូន និង​លាងជម្រះ​អត្តចរិត​ក្រអឺតក្រទម គ្មាន​សី​លអ​ម៌​របស់ខ្លួន​។​

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូ​ណា បាន​លើកឡើងថា សំណេរ​របស់​ប្រធានកិត្តិយស​គណបក្ស​ខ្មែរ​ក្រោក លោក ព្រំ ពិសិដ្ឋ បាន​សាង​កំហុស​ធំ​ចំនួន​ពីរ​។ កំហុស​ទី​១ គឺ​បំភ្លៃ​ប្រសាសន៍​ដើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​កំហុស​ទី​២ គឺ​មើលងាយ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកសារព័ត៌មាន​។​

​លោក ប៉ែន បូ​ណា បាន​លើកឡើងថា ធ្វើជា​អ្នកនយោបាយ​ត្រូវមាន​សីលធម៌​ខ្ពស់​បន្តិច​ទើប​អាច​ទទួលបាន​ការគាំទ្រ​។ លោក​បាន​បន្ថែមទៀតថា សំណេរ​របស់លោក ព្រំ ពិសិដ្ឋ លើ​បណ្តាញ​សង្គម Facebook នេះ បាន​សាង​កំហុស​ធំៗ​ពីរ​ ៖

​ទី​១ ៖ គឺ​ការ​បំភ្លៃ​សម្តី​ដើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក បូ​ណា បាន​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​មានប្រសាសន៍​បែបនេះ​ទេ​។ សម្តេច​គ្រាន់តែ​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ខ្មែរ​មាន​សមត្ថភាព​ចេះ​តាមដាន ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន​អន្តរជាតិ ដូចជា​ករណី​អាមេរិក​ដកទ័ព​ពី​ប្រទេស​ស៊ី​រី​ជាដើម​គឺ​មិនបាន​ខឹងសម្បារ​អ្នកកាសែត​ថា​មិនចេះ​វាយប្រហារ​អាមេរិក​ដូច​ការលើកឡើង​ទេ​។ ផ្ទុយទៅវិញ​សម្តេចនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​លុបបំបាត់​ការជេរប្រមាថ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ដូចដែល​លោក​ខ្មែរ​ក្រោក​កំពុង​ធ្វើ​ពេលនេះ​។​
​ទី​២៖ គឺជា​ការ​មាក់ងាយ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន និង​កំពុង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​យ៉ាងសកម្ម​ដើម្បី​បម្រើ​សង្គម​ឲ្យ​កាន់តែ​ល្អប្រសើរ​។ គាត់​អាច​រិះគន់ កែលម្អរ​បាន​ប្រសិនបើ​ឃើញ​ចំណុច​ខ្វះខាត តែ​មិនត្រូវ​ជេរ​ប្រមាថ​ឡើយ​ពីព្រោះ​វា​មិនមែន​សីលធម៌​របស់​ខ្មែរ​។​

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា កំហុស​ធំៗ​ទាំងពីរ​នេះ បញ្ជាក់ថា ប្រធានកិត្តិយស​គណបក្ស​ខ្មែរ​ក្រោក​នៅ​មិនទាន់​ស័ក្តិសម​ធ្វើជា​អ្នកនយោបាយ​ទេ​។ ដូច្នេះ គួរតែ​កែតម្រូវ​ពាក្យពេចន៍​ឡើងវិញ និង​ខិតខំ​រៀបចំខ្លួន​ឲ្យ​បានល្អ​ជាង​នេះ​។​

​ក្រោយ​ការ​ប្រតិកម្ម​របស់​អ្នកសារព័ត៌មាន មេបក្ស​ខ្មែរ​ក្រោក បានចេញ​មុខមក​ច្រានចោល និង​បដិសេធ​មិន​ទទួលស្គាល់​គណនី Facebook ខាងលើ​។ តែ​តាម​ការស្រាវជ្រាវ​ទៅលើ​ប្រវត្តិ​សកម្មភាព​ដែល​បង្ហោះ​លើ​គណនី​មួយ​នេះ បាន​បង្ហាញថា វា​ជា​របស់លោក ព្រំ ពិសិដ្ឋ ប្រធាន​កិត្តិ​យ​​ភស្តុតាង​ដែល​អាច​បញ្ជាក់បាន​យ៉ាងច្បាស់​នោះ គឺ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ព្រំ ពិសិដ្ឋ បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​មួយ​នេះ​ដោយនិយាយ​ពី​ការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ ការផ្សាយ​ផ្ទាល់​បែបនេះ មិនមាន​ជន​ដទៃ​ណាមួយ​អាចមក​ធ្វើបាន​នោះឡើយ ក្រៅតែពី​ម្ចាស់​គណនី​ផ្ទាល់ ប៉ុន្តែ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ​ទំនងជា​លុបចេញ​ពីលើ​ហ្វេ​ស​ប៊ុ​ក​បាត់​ហើយក៏​មិ​ដឹង ព្រោះ​ស្វែងរក​លែងឃើញ​។​

​ទោះយ៉ាងណា នៅ​ថ្ងៃទី​១៣​មករា​នេះ​​ខុទ្ទកាល័យ ណ​បក្ស​ខ្មែរ​ក្រោក បាន​សេចក្ដីជូនដំណឹង​ថា​ ​គណបក្ស​ខ្មែរ​ក្រោក មាន​កិត្តិយស​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ជនរួមជាតិ ឲ្យ​បាន​ជ្រាបថា បច្ចុប្បន្ន​មាន​ជន​ខិលខូច​ដែល​កំពុង​ប​ង្កេ​ី​ត​គណនី​ក្លែងក្លាយ ផ្សព្វផ្សាយ វាយប្រហារ​លាប​ពណ៌ ដោយ​ប្រេ​ី​ឈ្មោះ​គណបក្ស​ខ្មែរ​ក្រោក និង​ប្រេ​ី​រូបភាព​ថ្នាក់ដឹកនាំ​គណបក្ស ដែល​បង្ក​ឲ្យ​សាធារណៈមតិ​យល់​ច្រ​លំ ។​

​ដូចនេះ​គណបក្ស​ខ្មែរ​ក្រោក​សូមបញ្ជាក់ថា រាល់​ការផ្សព្វផ្សាយ​លើបណ្ដាញ​សង្គម Facebook ដែលជា​ផ្លូវការ​របស់​គណបក្ស និង​ជា​ស្មារតី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គឺមាន​តែ Page ២ ប៉ុណ្ណោះ​ ១ Page គេហទំព័រ ៖ ខុទ្ទកាល័យ​គណបក្ស​ខ្មែរ​ក្រោក​ ​ដែលមាន​អ្នក​ចុច Like ជាង​៣​ម៉ឺន​នាក់​ ២ Page គេហទំព័រ ៖ William Guang វ​ឌ្ឍ​នា សារ​ពង្ស​ ​ដែលមាន​អ្នក​ចុច Like ជាង ១ លាន​នាក់​ ​អាស្រ័យហេតុនេះ​សូម​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាប​ជា​ព័ត៌​មាន​និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​បំពុលសង្គម​នានា ក្នុង​បណ្ដាញ​សង្គម Facebook ដែល​ព្យាយាម​ផ្សព្វផ្សាយ​ដោយ​ជនខិលខូច​។​

​សូមជម្រាបថា គណនី​ខាងក្រោម​នេះ គណបក្ស​ខ្មែរ​ក្រោក មិន​ទទួលស្គាល់​ទេ​ជា​គណនី Fake តែប៉ុណ្ណោះ សូមមេត្តា​ជ្រាប​ជា​ព័ត៌មាន​​ជា​ស្មារតី​របស់​គណបក្ស​ខ្មែរ​ក្រោក គឺ​ទទួលស្គាល់​ចំពោះ​ការផ្សាយ​ក្នុង page ខ្ញុំបាទ នឹង page ខុទ្ទកាល័យ​គណបក្ស​តែប៉ុណ្ណោះ យេ​ី​ង​ខ្ញុំ​មិន​ទទួលស្គាល់​គណនី ក្លែងក្លាយ​ដែល​កំពុង​វាយប្រហារ បែប​ជ្រុលនិយម​នេះ​ទេ ។​

​មុន​ផ្សាយ​អ្វីមួយ​ដើម្បី​ស្របតាម​វិជ្ជាជីវៈ គួរ​ណាស់ ភ្ជាប់​ទំនាក់​​ទំនង​មក​សួរ​ព័ត៌មាន​សិន​ដើម្បី​គ្រប់​ជ្រុងជ្រោយ៕ ដោយ ​៖ ​រចនា​

spot_img
×