Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ចិន​២​នាក់ ទៅ​សាលាដំបូង​ខេត្ត ជំរិត​ទារប្រាក់​១​លាន​ដុល្លារ​

spot_img

​បន្ទាយមានជ័យ ៖ ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​ជំរឹត​ជន​ជាតិចិន​ដូចគ្នា​ទារប្រាក់​១​លាន​ដុល្លារ និង​ប្រើ​អំពើហិង្សា ត្រូវបាន​កម្លាំង​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ០០​នាទី នៅ​ចំណុច​កាស៊ីណូ​បូរី​សាន​ស៊ានហូ ស្ថិតក្នុង​ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ជំរិត​ទារប្រាក់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានអោយដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់ ១-​ឈ្មោះ Zhao Xiang ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន ២-​ឈ្មោះ Feng Yum Peng ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន ៣-​ឈ្មោះ Hoi Kue ភេទ ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ចិន អ្នក​ទាំងបី​រស់នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​បូរី​សាន​ស៊ានហូ ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ រួមមាន ៖ ១-​ឈ្មោះ Li Ming ភេទ ប្រុស អាយុ 2៨​ឆ្នាំ ជនជាតិ​ចិន ២-​ឈ្មោះ Peng ShuzHou ភេទ ប្រុស អាយុ ៣០​ឆ្នាំ ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ រស់នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​បូរី​សាន​ស៊ានហូ ស្ថិតក្នុង​ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាព ជនសង្ស័យ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បានបញ្ជាក់​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ បាន​ចូល​មកដល់​ក្នុង​កាស៊ីណូ ហើយ​វាយ​ទៅលើ​ជនជាតិ​ចិន​ដូចគ្នា បណ្តាល​ឲ្យ​ឈ្មោះ Hoi kue រងរបួស​ជា​ទម្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ និង​ជនរងគ្រោះ ០២​នាក់​ទៀត រងរបួស​ស្រាល និង​បាន​ចាប់​ថៅកែ​ក្រៀក​ចូល​ឡាន ហើយ​គម្រាមថា ឲ្យ​យកប្រាក់​ចំនួន ១.០០០.០០០​ដុល្លារ មក​លោះ​ថៅកែ​ទៅវិញ បើ​មិន​យកប្រាក់​មក​លោះ​ទេ​គេ​នឹង​សម្លាប់​ថៅកែ​ចោល ពេលនោះ​ជនរងគ្រោះ ០២​នាក់​ដែល​រងរបួស​ស្រាល បាន​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ជនសង្ស័យ ដើម្បី​រំដោះ​ថៅកែ​ខ្លួន​វិញ ពេល​ឃើញ​ក្រុម​ខ្លួន​ដេញតាម​ជួយ​ថៅកែ បាន​លោត​ចេញពី​រថយន្ត​របស់​ក្រុម​ជនសង្ស័យ ហើយ​ឡើង​រថយន្ត​របស់​ក្រុម​ជនរងគ្រោះ​ដែល​ដេញតាម​ជួយ ជិះ​ត្រឡប់មក​កាស៊ីណូ​វិញ ចំណែក​ក្រុម​ជនសង្ស័យ បាន​ជិះ​រថយន្ត​គេចខ្លួន​តាមផ្លូវ​ជាតិ​លេខ​៥ មិនដឹង​ទៅដល់​ទីណា​នោះទេ ។​

​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​បន្ថែមថា ៖ បន្ទាប់ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ ពួកគេ​ពិតជា​បាន​ប្រើ​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ធ្វើ​ទៅតាម​ការបញ្ជា​របស់​ថៅកែ​គេ​ឈ្មោះ អា​ចេ ជា​អ្នក​រៀប​ច​គម្រោង និង​ជា​អ្នកបញ្ជា ។ ចំណែក​ថៅកែ​ឈ្មោះ អា​ចេ ជា​ជន​ជាតិចិន កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ។ ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ ពិតជា​បាន​ចូលរួម​ក្នុង​បទល្មើស ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ជម​រិត​ទារប្រាក់ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×