Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ បិទទ្វារ​ចាក់សោ​មិន​ឲ្យ​អ្នកជំងឺ​ចេញ ក្រោយ​បង្ខំ​វះកាត់

spot_img

​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់ មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ តែ​បែរជា​វេជ្ជបណ្ឌិត បង្ខិតបង្ខំ​ឲ្យ​វះកាត់ បើ​មិន​វះកាត់​អាច​ត្រូវ​​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ វិច​តូ​រៀ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នា​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​។​

​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​បាន​បង្ខំ​ឲ្យ​អ្នកជំងឺ​ធ្វើការ​វះកាត់ នៅពេល​វះ​រួច​ចេញ​តម្លៃ​អស់​ដល់​ទៅ ២០០០​ដុល្លារ មិនមាន​លុយ​បង់​គ្រប់​ខាង​មន្ទីរពេទ្យ​បាន​ចាក់សោ​ទ្វា​មិន​ឲ្យ​អត​ថិ​ជន​ចេញមកក្រៅ​។​

​ស្ត្រី​ម្នាក់ បាន​និយាយថា មុនដំបូង​នាំ​កូន​មក​ពិនិត្យ​ជំងឺ ព្រោះតែ​ចុក​ឈឺ​ខ្លាំងពេក ស្រាប់តែ​មកដល់​ពេទ្យ បាន​បង្ខំ​ឲ្យ​កូនស្រី​គាត់​ឲ្យ​វះកាត់ ទោះជា​ថា​គ្មាន​លុយ​ក៏ដោយ បន្ទាប់មក​ពេទ្យ​បាន​វះកាត់​រួច ចេញ​វិក្កយបត្រ​ថ្លៃ​វះកាត់ សុទ្ធតែ​អក្សរ​ចិន ២.០០០​ដុល្លារ ​តែ​អ្នកជំងឺ មានតែ ៦០០​ដុល្លារ​។ ដោយសារតែ មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​វះកាត់ ​ទើប​ខាង​មន្ទីរ​យក​ច្រវា​ក់បាន​ចាក់សោ​នៅ​មាត់ទ្វា មិន​ឲ្យ​ក្រុមគ្រួសារ និង​អ្នកជំងឺ​ចេញ​ក្រៅ ។ ស្ត្រី​រូបនោះ បាន​បញ្ជាក់ថា ​ខាង​មន្ទីរពេទ្យ​ធ្វើបែបនេះ ដូចជា​ចាប់ជំរិត​អ៊ីចឹង ដូច្នេះ​សូម​អស់លោក​ក្រសួងសុខាភិបាល​មេត្តា​ចុះ​ពិនិត្យ​និង​ជួយ​ចាត់វិធានការ​ផង​។ អ្នកជំងឺ ឈ្មោះ ហ៊ុយ ហ៊ាង​។

​ស្ត្រី​រូបនោះ បាន​និយាយថា អ្នកជំងឺ​បានមក​ពេទ្យ​ចំនួន​២​ថ្ងៃ​ហើយ ហើយ​បានធ្វើការ​វះកាត់​កាលពី​ថ្ងៃ​ម្សិលមិញ ​ហើយ​ខ្ញុំ​បាន​សុំ​ចេញ ព្រោះ​មិនមាន​លុយ​ឲ្យ​គេ គឺ​ខ្វះ​ចំនួន​១៤០០​ដុល្លារ​ទៀត ។ ស្ត្រី​រូប​បាន​បន្តថា បើ​ចាប់ពី​យប់​នេះ​ទៅ ​បើ​គ្មាន​លុយ​ឲ្យ​គេ​ទេ ចាប់ពី​យប់​នេះ​ទៅ គេ​នឹង​ទារលុយ​៥០០​ដុល្លារ​សម្រាប់​ថ្លៃ​ព្យាបាល​និង​សម្រាក​ក្នុង​មន្ទីរ​ទេ​ព្យ ​ដែល​នេះ​ជាការ​គំរាម​យើង​តែម្តង ដែល​និយាយ​តាម​អ្នកបកប្រែ​ភាសា​ចិន​។ សូម្បីតែ​ម៉ែ​របស់ខ្ញុំ គេ​យាម​រហូត​ទោះបីជា​ចេញមក​រក​ទិញ​បាយ​ហូប​។ តាមពិតទៅ កាលពី​ដំបូង អ្នកជំងឺ​មក​ពិនិត្យ​រោក​ស្ត្រី ហើយ​ពេទ្យ​ជំរុញ​ឲ្យ​យើង​វះកាត់ ហើយ​ស្រាប់តែ​ចាប់​យើង​វះ​តែម្តង ដោយ​មិនបាន​ប្រាប់​តម្លៃ​មុន ឬ​ធ្វើ​លិខិតស្នាម​អ្វី​ឡើយ ហើយ​ដល់ពេល​វះ​ហើយ​ទើប​ចេញ​តម្លៃ​មក ក្នុងតម្លៃ​២.០០០​ដុល្លារ​ ៕ ដោយ ​៖​ រចនា​

spot_img
×