Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចាប់រំលោភ​នារី​មាន​សតិ​មិន​គ្រប់​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ប្រព្រឹត្តិ​អំពី​រំលោភ​លើ​នារី​សតិ​មិន​ប្រក្រតី​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រមខ្លួន មុននឹង​ប្រគល់​ឲ្យ​កម្លាំង​នគរបាល នៅ ត្រង់ចំណុច​ផ្ទះ​គា្មន​លេខ ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សងែ្ក​១ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀបភ្លឺ ។​

​ម្តាយ​នារី​រងគ្រោះ​ឈ្មោះ សយ ខន ភេទ​ស្រី អាយុ​៦២​ឆ្នាំ បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​រក​យុត្តិធម៌​ដល់​កូនស្រី​របស់ខ្លួន ឈ្មោះ គឹម ផល្លី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​
​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​រួមមាន ៖

១/ ឈ្មោះ​ជាវ ស៊ីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងការ​ដា្ឋ​ន​សំណង់​មុខ​សា្ថ​ន​ទូត​បារាំង ស​ងា្ក​ត់​ស្រះ ខណ្ឌដូនពេញ (​រងរបួស​បែកក្បាល​ត្រូវ​ប្រជា​ពល​វាយ​) (​ឃាត់ខ្លួន​)​គ្មាន​សារធាតុ​ញៀន។​
២/​ឈោះ្ម​ធួ​ង ហ៊ីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករ មាន​ទីលំនៅ​សា្ន​ក់នៅ​ការ​ដា្ឋ​ន​សំណង់​មុខ​សា្ថ​ន​ទូត​បារាំង ស​ងា្ក​ត់​ស្រះចក ខ​ណ្ឧ​ដូន (​ឃាត់ខ្លួន​)​មាន​សារធាតុ​ញៀន ។​​​ ​សម្ភារៈ​ដកហូត​រួមមាន ៖ វត្ថុតាង​បន្សល់ទុក​ខោ​លី​អូ​១ ពណ៌​ខ្មៅ​ស​របស់​ជនសង្ស័យ​ឈ្មោះ​ធួ​ង ឡៃ​ហ៊ីម ។​

​នៅ​ថៃ្ង​ខែ​កើតហេតុ​ខាងលើ ម្តាយ​ជនរងគ្រោះ​បាន​ប្រើ​កូនប្រុស​ឈ្មោះ គឹម រ៉ា ឲ្យ​ទៅ​ហៅ​ជនរងគ្រោះ មក​ដេក​នៅផ្ទះ​មា្ត​យ​វិញ ពេល​ឈ្មោះ គឹម រ៉ា ឡើង​ទៅដល់​លើផ្ទះ​ឃើញ​ជនសង្ស័យ ឈ្មោះ ជាវ ស៊ីណា កំពុង​ចាប់រំលោភ រីឯ​ជនសង្ស័យ​ឈ្មោះ ធួ​ង ឡៃ​ហ៊ីម បាន​ដោះ​សំលៀកបំពាក់​ចេញ​អស់ ឈ្មោះ គឹម រ៉ា ឃើញ​ដូច្នេះ ក៏​ស្រែក​ផ្អើលឆោឡោ ដល់​អ្នកជិតខាង ជួយ​ដេញចាប់បាន ព្រួត​វាយ​ជនសង្ស័យ​ម្នាក់​១​ដៃ​១​ជើង បណ្តាល​ឲ្យ​រងរបួស ទើប​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​ទាំ​២​នាក់ មក​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×