Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីជិត ឆ្ងាយ​មក​ធ្វើ​ប្រហុក​ទុកជា​ស្បៀង​ប្រចាំ​គ្រួសារ​

spot_img

​ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីជិត ឆ្ងាយ​មក​ធ្វើ​ប្រហុក​ទុកជា​ស្បៀង​ប្រចាំ​គ្រួសារ ខណៈ​រដូវ​នេសាទ​កំពុងតែ​ត្រូវ​ខ្លាំង​។

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃ​ដដែល លោក វេ​ង សាខុន និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ត្រី នៅ​ដាយ​ត្រី​លេខ​១៣ ភូមិ​ពាន​ជ​និក ឃុំ​កំពុង​លួង ស្រុក​ពញា​ឭ ខេត្តកណ្តាល​។​

​មន្ត្រីរដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹងថា រដូវ​នេសាទ​ចាប់ផ្តើម​ត្រូវជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅតាម​ដាយ​នៃ​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​អាច​នេសាទ​ត្រី បានជា​បណ្តើរៗ​។ បច្ចុប្បន្ន​ត្រី​ប្រហុក នៅនឹងកន្លែង​ថ្លៃ ១៥០០-២០០០​រៀល ក្នុង​១​គីឡូក្រាម តែ​តម្លៃ​នេះ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា វា​អាស្រ័យ​ពេលវេលា​លើក​ដាយ​ត្រី​ផងដែរ​។ ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីជិត ឆ្ងាយ​មក​ធ្វើ​ប្រហុក​ទុកជា​ស្បៀង​ប្រចាំ​គ្រួសារ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×