Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​បើក​សាឡង់​ដឹក​ខ្សាច់ បុក​ទូក​នេសាទ​ខ្មែរ​មូស្លីម បាត់​ខ្លូន​កូនតូច​ម្នាក់ ធ្លាក់​ក្នុង​ទឹកទន្លេ​

spot_img

កណ្តាល ​៖ គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក បង្កឡើង​ដោយសា​ឡង់​ដឹក​ខ្សាច់​របស់​ឈ្មួញ​វៀតណាម បើក​បុក​ទូក​នេសាទ​ខ្មែរ​មូស្លីម​
​បណ្តាល​ឲ្យ កុមារា​ម្នាក់​ជា​កូន​ខ្មែរ​មូស្លីម អាយុ ២ ឆ្នាំ បាន​បាត់បង់​ជីវិត រក​សព​មិន​ទាន់​ឃើញ នា​វេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​នេះ បង្កឡើង​ដោយសា​ឡង់​ដឹក​ខ្សាច់ ពណ៌ បៃតង​ចាស់ បើកបរ​ដោយ​ឈ្មោះ ចាំ​យុំ​សឺង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ខេត្ត​តាំង​ថា​ន់​បេ ប្រទេស​វៀតណាម បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​រួម​ដំណើរ​ឈ្មោះ តាំ ធី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ប្រទេស​វៀតណាម លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយនឹង​ទូក​នេសាទ​ត្រី ពណ៌​បៃតង​លាយ​ខៀវ បើកបរ​ដោយ​ឈ្មោះ ស្លេះ មូ​សា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួម​ដំណើរ ៣​នាក់ មាន ៖ ១.​ឈ្មោះ យូ មៃ​យ៉ាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​, ២.​ឈ្មោះ ម៉ូ សា​គី​រី​ន ភេទ​ប្រុស អាយុ​៧​ឆ្នាំ ស្ថិតនៅ​ភូមិ​ឃុំ​ជាមួយគ្នា និង ៣.​ឈ្មោះ ម៉ូ សាហា​រ៉ូន ភេទ​ប្រុស អាយុ​០២​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាត់​ខ្លួន​រក​មិនទាន់​ឃើញ​។​

​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច បានឲ្យដឹងថា ជនល្មើស​បើកបរ​សាឡង់​ដឹក​ខ្សាច់ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ យក​មក​រក្សាទុក​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×