Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ដំបូល​អណ្តូងរ៉ែ​នៅ​ចិន សម្លាប់​កម្មករ ២១​នាក់​

spot_img

​កម្មករ​រ៉ែ​ចំនួន​យ៉ាងតិច ២១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ដំបូល​អណ្តូងរ៉ែ​មួយ ស្ថិត​នៅក្នុង​ទីក្រុង Shenmu ខេត្ត Shaanxi បាន​បាក់​រលំ​កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ចិន​។​

​មូលហេតុ​នៃ​ការបាក់​ដំបូល​អណ្តូងរ៉ែ Lijiagou កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​ចិន​។​

​គ្រោះ​អកុសល​នៅ​អណ្តូងរ៉ែ​កើតឡើង​ក្នុង​ប្រទេស​ចិន​ជា​ញឹកញាប់ ទោះបីជា​មាន​ការប្រឹងប្រែង​បង្កើន​សុវត្ថិភាព​យ៉ាងណាក្តី​។​

​អណ្តូងរ៉ែ Lijiagou ត្រូវបាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Bajji Mining​។ ពត៌មាន​លំអិត​នៃ​ហេតុការណ៍​បាក់​ដំបូល​អណ្តូងរ៉ែ​នោះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​តុលា ឆ្នាំមុន ក៏​មាន​កម្មករ​រ៉ែ​ចំនួន ២១​នាក់​បាន​ស្លាប់​ផងដែរ នៅពេល​មាន​ការធ្លាក់​ថ្ម​ធំៗ​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​ក្នុង​អណ្តូងរ៉ែ​។​

​បើតាម​ទិន្នន័យ​របស់​រដ្ឋបាល​ភ្នែក​សុវត្ថិភាព​អណ្តូងរ៉ែ​ជាតិ​ចិន បានឲ្យដឹងថា មាន​មនុស្ស​ចំនួន ៣៧៥​នាក់​បាន​ស្លាប់​ក្នុង​ក្នុង​អណ្តូងរ៉ែ​កាល​ពី​ឆ្ន ២០១៧៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×