Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្តើម​ស៊ើបអង្កេត ក្រោយពេល​ក្មេង​ជាង ១០០​នាក់​ ត្រូវ​គេ​ចាក់​វ៉ាក់សាំង​ហួសការ​បរិច្ឆេទ​អោយ​

spot_img

​ប៉ូលីស​ក្នុង​ខេត្ត Jiangsu ភាគ​ខាងលិច​ប្រទេស​ចិន បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត បន្ទាប់​ពី​ក្មេង​យ៉ាងតិច ១៤៥​នាក់​ត្រូវបាន​គេ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ទន់​សរសៃ​ដែល​ហួសការ​បរិឆ្ឆេទ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មាន​ចិន Global Times នៅ​ថ្ងៃ​អង្ការ​នេះ​។​

​ការស៊ើបអង្កេត​បាន​ធ្វើ​ឡើង ក្រោយពេល​ប្រជាជន​ចិន រួមមាន​ឪពុក​ម្តាយ​របស់​ក្មេងៗ​ទាំងនោះ បាន​ធ្វើ​ការតវ៉ា បិត​ផ្លូវ ដោយ​ធ្វើ​ការប្រមូលផ្តុំ​គ្នា​នៅក្នុង​ក្រៅ​ការិយាល័យ Jinhu កាលពី​ថ្ងៃ​សុក្រ​​កន្លងទៅ​។​

​ការតវ៉ា​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ចរាចរណ៍ និង​ខូច​សណ្តាប់​ធ្លាប់​សាធារណៈ​។ មនុស្ស ៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​វ៉ាក់សាំង​នោះ​ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ថ្ងៃទី ៧​ខែ​មករា ទោះបីជា​ការ​បរិច្ឆេត​ផុតកំណត់​គឺ​នៅ​ថ្ងៃ​ទី ១១​ខែ​ធ្នូ ២០១៨​ក្តី​។ បន្ទាប់ពី​មាន​បញ្ហា​នេះ អាជ្ញ​ធរ​ប្រចាំ​តំបន់​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេស​​មួយ​ដើម្បី​ធ្វើ​កិច្ចការ​លើ​បញ្ហា​នោះ​។ មនុស្ស​ចំនួន ១៧​នាក់​ត្រូវបាន​ធ្វើ​ការពិន័យ​។​

​ប្រទេស​ចិន ដែល​បាន​ប្តេជ្ញា​ធរ​នឹង​ធ្វើការ​បង្ក្រាប់​លើ​ក្រុមហ៊ុន និង​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ចំណីអាហារ និង​ថ្នាំពេទ្យ កាលបី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បាន​និយាយថា​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​នឹង​ស្ថិត​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​
​ជា​អទិភាព​។​

Changsheng ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ក្នុងប្រទេស​ចិន កាលពី​ឆ្នាំមុន​បាន​ជាប់​ពាក់ព័ន្ធ​​ទៅ​នឹង​រឿង​អាស្រូវ ក្រោយពេល​អាជ្ញាធរ​រកឃើញថា​ក្រុមហ៊ុន​នោះ​បាន​ក្លែងបន្លំ​ទិន្នន័យ​វ៉ាក់សាំង Rabies​។ ក្រុមហ៊ុន​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់ ១,៣៥​ពាន់​លាន​ដុល្លា​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×