Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង និង អ​ម្រឹត សហការគ្នា ផ្ដល់​សេវា​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី និង​គណនី​

spot_img

ភ្នំពេញ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ដែលជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​នាំមុខ​គេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រឹត ក្នុង​ការដាក់​ឲ្យ​ដំណើរការ នូវ​សេវា​សេវា​ដាក់​ប្រាក់ និង​ផ្ទេរ​ប្រាក់​រវាង​គណនី និង​គណនី ដើម្បី​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ថែម​ទៀត ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​២​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់​វី​ង និង​អម្រឹត នឹង​អាច​ធ្វើ​ការផ្ទេរ​ប្រាក់ ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង ឬ​ពី​គណនី​វី​ង​ទៅ​គណនី​អម្រឹត តាមរយៈ​កម្មវិធី ស្មា​ត​ហ្វូន​វី​ង ឬ USSD *989# ។ លើសពីនេះ​ទៀត អតិថិជន​របស់​អម្រឹត អាច​ដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត​របស់​ពួកគេ ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង នៅ​ទូទាំង​ប្រទេស។​

​ការដាក់​ឲ្យ​ដំណើរការ​នៃ​សេវា​ទាំងពីរ​នេះ នឹង​ជំនួស​ឲ្យ​ទម្លាប់​ជា​ទូទៅ​នៃ​ការ​ដាក់​ប្រាក់ របស់​អតិថិជន​អម្រឹត​រាប់ពាន់នាក់ ដែល​ជា​ទូទៅ​ពួកគាត់ ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​សាខា​ណាមួយ​របស់​អម្រឹត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ផ្ទុយទៅវិញ តាមរយៈ​សេវា​ថ្មី​នេះ ពួក​គាត់​អាច​ចូលទៅ​ក្នុង​កម្មវិធី Wing Money ឬ USSD *989# ដើម្បី​ធ្វើ​ការផ្ទេរ​ប្រាក់ ឬ​ទៅ​ភ្នាក់ងារ​វី​ង​ណាមួយ ដើម្បី​ធ្វើ​ការដាក់​ប្រាក់​ទៅ​ក្នុង​គណនី​អ​ម្រឹត ដែល​ភាពងាយស្រួល​នេះ នឹង​អាចជួយ​បង្កើន​ផលប័ត្រ​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ក្នុង​ការប្រើប្រាស់​នាពេល​អនាគត ឬ​ការបង់ប្រាក់​សង​ត្រលប់ នៃ​ប្រាក់​កម្ចី​ប្រចាំខែ​របស់​ពួកគាត់​។​

​ខណៈ​ពេល​ចូលរួម​នៅក្នុង​ពិធី​ដាក់ឲ្យ​ដំណើរការ នៅឯ​ការិយាល័យ​កណ្តាល​របស់​អ​ម្រឹត លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ភាព​ជា​ដៃគូ​រវាង​វី​ង និង អ​ម្រឹត ត្រូវបាន​ធ្វើឡើង​ក្នុង​ការប្តេជ្ញាចិត្ត​រួម​គ្នា នៅក្នុង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ទៅដល់ អ្នក​មិន​មាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ក្នុង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ចូលរួម​ចំណែក ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​បន្តទៀតថា “​ជាមួយ​នឹង​ការចាប់ផ្តើម​នេះ យើង​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ផ្សេង​ទៀត នៅក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ផ្ដល់​សេវា​ផ្ទេរប្រាក់ និង​តម្រូវកា​រដាក់​ប្រាក់ របស់​អតិថិជន​របស់​យើង​។ មិន​ថា​ជា​ការ​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ការ​បង្វិលប្រាក់​សម្រាប់​ធ្វើ​ការវិនិយោគ ក្នុង​រយៈពេល​វែង ឬ​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ភ្លាមៗ គឺ​វា​ស្ថិត​នៅក្នុង​ដៃ​របស់​អតិថិជន វី​ង និង អ​ម្រឹត តាមរយៈ​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី និង​ការដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់ រួមជាមួយ​នឹង​ការផ្ដល់ជូន​នូវ​លទ្ធភាព​ជាច្រើន​ផ្សេង​ទៀត​។​”

​លោក ជា ផល្លា​រិន អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រឹត បាន​មានប្រសាសន៍ថា គោលបំណង​ធំ​បំផុត នៃ​ការចាប់ផ្តើម​ដំណើការ របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ពីរ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន និង​ធានា​ថា ពួកគាត់​មាន​ឧបករណ៍​ដើម្បី​សម្របសម្រួល ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដែល​ពួកគាត់​ត្រូវធ្វើ​។

​លោក​បាន​បន្តទៀតថា​៖ “​ឈ្មោះ​របស់​យើង “​អ​ម្រឹត​” មានន័យ​ថា ចម្រើន​រុងរឿង​។ យើង [​អ​ម្រឹត​] ផ្តល់ជូន​នូវ​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ ដោយ​ផ្ដោត​ទៅលើ​ចំណាប់អារម្មណ៍​របស់​អតិថិជន សម្រាប់​សេវា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​។ ភាពខ្លាំង​នៃ​អាជីវកម្ម​របស់​យើង [​អ​ម្រឹត​] គឺជា​លទ្ធផល​ដោយ​ផ្ទាល់​ពី​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​របស់​អតិថិជន ដែល​មាន​ចំពោះ​យើង [​អ​ម្រឹត​] ហើយ​ក៏​ដូចជា​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​ដែល​យើង [​អ​ម្រឹត​] មាន ចំពោះ​ដៃគូ​របស់​យើង [​អ​ម្រឹត​] មានដូចជា វី​ង ជាដើម​។​”

​ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រឹត ឈាន​ទៅ​ដល់​អតិថិជន​គោលដៅ​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​វត្តមាន​ភ្នាក់ងារ​វី​ង​នៅ​ទីនោះ បន្ថែម​ទៅលើ​សេវាកម្ម​បង់​ត្រលប់​នៃ​ប្រាក់កម្ចី ដែល​ស្ថាប័ន​ទាំងពីរ បាន​ផ្ដល់​ជូន​កាលពី ២ ឆ្នាំមុន​។ បន្ថែម​ពីលើ​ភាពងាយស្រួល នៃ​ការផ្ទេរ​ប្រាក់​រវាង​គណ​នី​និង​គណនី អតិថិជន​របស់​អម្រឹត ក៏​អាច​រីករាយ​ជា​មួយ​នឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ថ្មី ដែល​ផ្តល់ជូន​នៅក្នុង​កម្មវិធី ស្មា​ត​ហ្វូន​វីង​រួមមាន សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​អន្តរជាតិ ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ការទូទាត់​វិក្កយបត្រ​ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ និង​ប្រតិបត្តិការ​ជាច្រើន​ទៀត​។​

​ដើម្បី​អបអរសាទរ​ចំពោះ​ភាព​ជា​ដៃគូ​នេះ ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០១៩ អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ រវាង​គណនី​វី​ង​និង​អ​ម្រឹត និង​ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង នឹង​មិន​ត្រូវ​បាន​គិត​ថ្លៃ​សេវា​នោះទេ​។ ការ​មិន​គិត​កម្រៃ​នេះ ផ្ដល់​ជូន​ចំពោះ​តែ​អតិថិជន ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី Wing Money ឬ​USSD *989# តែប៉ុណ្ណោះ​។​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិញ្ញវត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិន​មាន​គណនី​​ធនាគារ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុង​ស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏​ដូចជា​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។​

​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេឡិចត្រូនិច នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំង​ប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ២៥០០០ កន្លែង រួម​ទាំង​ក្រុមហ៊ុន​ធំ​ដូច​ជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ទូទាត់ របស់ខ្លួន​។​

​អ​ម្រឹត ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បម្រើ​ជូន​សហគ្រាស​ខ្នាត​តូច​បំផុត​, ខ្នាតតូច​និង​មធ្យម និង​ប្រជាជន​ដែល​មាន​ចំណូល​ទាប និង​មធ្យម ដោយ​ផ្តោត​លើ​តំបន់​ជនបទ​, ស្រុក និង​ទី​រួម​ខេត្ត​។ អ​ម្រឹត ផ្តល់ជូន​នូវ​សេវា​កម្ចី និង​សេវា​ប្រាក់​បញ្ញើ​ជាច្រើន​រួមមាន ឥណទាន​ក្រុម​ធានា​, ឥណទាន​បុគ្គល​, ឥណទាន​ខ្នាតតូច និង​មធ្យម​, គណនី​សន្សំ​, ប្រាក់​បញ្ញើ​មាន​រយៈកាល​, ការប្រមូល​ប្រាក់កម្ចី​, ការផ្ទេរ​ប្រាក់​រវាង​សាខា​និង​សាខា​, ការបង់ប្រាក់​វិក័យប័ត្រ​, សេវា​ឆាប់រហ័ស និង​ការប្រើប្រាស់ Switch រួម​នៅ​កម្ពុជា​។ បច្ចុប្បន្ន អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​បុគ្គលិក​ជាង ៤០០០​នាក់ ហើយ​បាន​បម្រើ​អតិថិជន​ជា​ង ៤៥០,០០០​នាក់ ពី ១៥៦ សាខា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាមួយ​សមតុល្យ​ប្រាក់​បញ្ញើ​ជាង ៤៥៤ លាន​ដុល្លារ និង​ផលប​ត្រ​ប្រាក់កម្ចី​ចំនួន ៧៨៩ លាន​ដុល្លារ និង​ទ្រព្យសកម្ម​សរុប ចំនួន ៩៦៩​លាន​ដុល្លារ​អាមេរិក​៕​ ​ដោយ​ ៖​ កូឡាប​

  

spot_img
×