Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំ​រាំ​ដឹង​មួយ​យប់ៗ​ជ្រូក​ឆ្លងដែន​ចូល​ពី​វៀតណាម​តាម​ច្រករបៀង​ធ្លក ក្រុង​បាវិត​រាប់សិប​ក្បាល ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ឃាត់ និង​ទប់ស្កាត់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ក្រុម​ការងារ​បង្ក្រាប​ប​ទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង បាន​ឃាត់​រថយន្ត ១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញមក​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រករបៀង​ធ្លក ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​គ្មាន​លិខិត​អនុញ្ញាត​។​

​បើ​យោង​តាម​មន្ត្រី​បសុពេទ្យ​និយាយថា ការចុះ​ទប់ស្កាត់​នេះ ធ្វើឡើង កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុម​ការងារ​បង្ក្រាបប​ទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការឃាត់​រថយន្ត ១​គ្រឿង​ដែល​បាន​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញមក​ពី​ប្រទេស​វៀតណាម បំណង​ដឹក​ទៅ​កាន់​រាជធានី​ភ្នំពេញ ដោយ​ចូល​មក​តាម​ច្រករបៀង​ធ្លក ឬ​ហៅ​ថា​ច្រក​ម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ឯកសារ​អ្វី​ទាំងអស់។

មន្ត្រី​ជំនាញ​បន្តថា ក្រោយពី​ក្រុម​ការងារ​បាន​ឃាត់​រថយន្ត​នោះ​មក ក្រុមការងារ បានប្រគល់​វត្ថុតាង​បទល្មើស ជូន​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×