Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​គ្រាប់ ប្រភេទ​១០៥​មិល្លីម៉ែត្រ ស្លាប់​ម្នាក់ របួស​៩​នាក់​

spot_img

​ត្បូងឃ្មុំ​ ៖ មាន​ករណី​ផ្ទុះ​គ្រាប់ ប្រភេទ​១០៥​មិល្លីម៉ែត្រ បណ្តាល​ឲ្យ​បុរស ១​នាក់ ស្លាប់​បាត់បង់​ជីវិត និង​រងរបួស​ធ្ងន់​ស្រាល ៩​នាក់ កាលពី​ថ្ងៃ​ទី​១៤​មករា​២០១៩ វេលា​ម៉ោង ៨:៣០​នាទី នៅ​ចំណុច​មាត់​ទន្លេ​មេគង្គ ស្ថិតក្នុង​ភូមិ​ព្រៃតូច ឃុំ​ជា​រ៉ូ​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ឲ្យដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ ម៉ាត់ សុះ អាយុ​៦០​ឆ្នាំ បាន​ស្ល​សំណ ហើយ​បាន​ចាក់​ចូលទៅក្នុង​ក្បាល​គ្រាប់​១០៥​មិលី្លម៉ែត្រ ខណៈ​ដែល​កំពុង​តែ​ចាក់​ចូល​បាន​បន្តិច ក៏​ផ្ទុះ​លាន់​កក្រើក ហើយ​បណ្តាល​ឲ្យ​គាត់​រងរបួស​ធ្ងន់ បន្ទាប់​មក​អំបែង​នោះ បាន​ខ្ទាត​ទៅ​ប៉ះ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​អី​ស្លាម ធ្វើឲ្យ​របួស​មនុស្ស​៩​នាក់ ។ អំបែង​គ្រាប់​នេះ បាន​ហោះ​ទៅ​ទម្លុះ​ជញ្ជាំង​ផ្ទះ​ស្លឹក ត្រូវ​បុរស​ម្នាក់​ឈ្មោះ វ៉ាន់ គា អាយុ​២៦​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​តែម្តង ។ ចំ​ណែ​ជនរងគ្រោះ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​កំពង់ចាម ហើយ​សមត្ថកិច្ច​កំពុង តែ​ធ្វើ​ការត្រួតពិនិត្យ​អំបែង​គ្រាប់​នេះ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×