Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា​សម្រេចបាន​៩២​ភាគរយ អាច​នឹង​បើក​ឲ្យធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​នៅ​ពេល​បុណ្យចូលឆ្នាំខ្មែរ​

spot_img

​ភ្នំពេញ ​៖ ការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល ជា​​លទ្ធផល​សម្រេច​បាន​ប្រមាណ​ជាង​៩០​ភាគរយ​ហើយ ។ ស្ពាន​ជួលជុល​ថ្មី​ឡើងវិញ​នេះ គ្រោង​នឹង​បើក​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​បាន នៅមុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ការដ្ឋាន​សាងសង់ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា​មកដល់ពេលនេះ​សម្រេចបាន ៩២​ភាគរយ​ហើយ ដែល​អាច​នឹង​បញ្ចប់​ការសាងសង់​មុន​ចូលឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ​នេះ ។​

​មន្ត្រី​ដ​ដែរ​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា ជា​សំណង់​ស្ពាន​ប្រើ​បច្ចេកវិទ្យា​ទំនើប របស់​ប្រទេស​ជប៉ុន មាន​ប្រវែង​សរុប ៩៤១​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ ក្នុងនោះ សម្រាប់​រថយន្ត​ទទឹង ៧​ម៉ែត្រ ចំនួន ២​គន្លង ម៉ូតូ​សងខាង​ទទឹង​សរុប ៣,៨​ម៉ែត្រ ចំនួន ២​គន្លង និង​ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង​សរុប ២,២​ម៉ែត្រ ចំនួន ២​គន្លង ។​

​បើ​តាម​ការផេក​ហ្វេស​ប៊ុក Embassy of Japan in Cambodia ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានឲ្យដឹងថា​ “​សូម​ថ្លែងអំណរគុណ ដល់​បុគ្គលិក​ការដ្ឋាន​ជនជាតិខ្មែរ និង​ជប៉ុន​គ្រប់រូប សម្រាប់​ការងារ​ប្រកប​ដោយ​ទំនុកចិត្ត និង​សុវត្ថិភាព ចំពោះ​ការជួសជុល​ស្តារឡើងវិញ ស្ពាន​ជ្រោយចង្វា​។ បច្ចុប្បន្ន ការ​ក្រាល​បេតុង​ប្រើ​ដែក​ខ្សែ​កា​ប្លិ៍ និង​ការសម្អាត ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន កំពុង​ត្រូវបាន​អនុវត្ត​នៅពេល​យប់​។ សូម​សហការ​យកចិត្តទុកដាក់​បន្ថែម នៅពេល​ធ្វើដំណើរ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​”​។​

​ចំណែក​អង្គការ JICA Cambodia Office បានឲ្យដឹងថា សូម​អរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ របស់​អ្នក​ការងារ​ជួសជុល​ស្ពាន​ជ្រោយចង្វា​។ បច្ចុប្បន្ននេះ ការងារ​ធ្វើ​ផ្លូវ និង​ការងារ​សាងសង់​ស្ពាន​ជ្រោយចង្វា ត្រូវបាន​អនុវត្ត​ជា​ផ្នែក​សំខាន់ៗ នៅពេល​យប់​។ នៅពេល​ដែល​សីតុណ្ហភាព​ទាប ក្នុង​ពេល​យប់ ការជួសជុល​គំនូរ និង​វត្ថុធាតុដើម គឺ​មាន​ភាពរហ័សរហួន និង​ល្អ ហើយ​យើង​ក៏​យកចិត្តទុកដាក់ កុំឱ្យ​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

ទាក់ទង​នឹង​ផ្លូវ យើង​អនុម័ត​វិធីសាស្ត្រ​សំណង់​ថ្មី​បំផុត ” SFRC pavement” ដែល​មាន​អាយុកាល​យូរ​ជាង​មុន ដែល​បង្កើតឡើង​ដោយ​ការងារ​ស្រាវជ្រាវ​របស់​ជប៉ុន​។ ស្នាដៃ​ដុតបំផ្លាញ អេកូ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​វិស្វករ​ជំនាញ មកពី​ប្រទេស​ជប៉ុន​។ គ្រប់​បុគ្គលិក​កម្ពុជា និង​ជប៉ុន​ទាំងអស់ កំពុង​សហការ​ជាមួយ​គ្នា និង​ធ្វើ​ការងារ​គ្រប់ៗ​គ្នា ដើម្បី​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​និង​សុវត្ថិភាព​។ យើង​យកចិត្តទុកដាក់​បំផុត ចំពោះ​ការលើកកម្ពស់​សុវត្ថិភាព​ជា​ចម្បង ជាមួយនឹង​របង​ទប់ និង​វិធានការ​បរិស្ថាន ដូចជា ធូលី និង​ការសំអាត​លូ នៅ​សំណង់​។ យើង​សូម​អរគុណ អ្នក​សម្រាប់​ការយល់ដឹង និង​កិច្ចសហប្រតិបត្តិការ​ជា​បន្ត​។​

​គួររំលឹកថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វារ បាន​បិទ​ការ​ចរាចរណ៍​ឆ្លងកាត់​កាលពី​ម៉ោង ១២​យប់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្លង​ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ការជួសជុល​ឡើងវិញ ហើយ​ការជួសជុល​នេះ​ប្រើប្រាស់​រយៈពេល​ចំនួន​២​ឆ្នាំ ។ ការស្តារ​ទ្បើង​វិញ​ស្ពាន​ជ្រោយចង្វា​ចាស់ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​បន្ទាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុ​ថា ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិន​មាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។​

​គម្រោង​ជួសជុល​ស្តារ​ទ្បើង​វិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន ៣.៣៤៣ (​បី​ពាន់​បី​រយ​សែសិប​បី​) លាន​យ៉េន ប្រមាណ​ជា ៣៣ (​សាមសិប​បី​) លាន​ដុល្លារ​អាមេរិក ហើយ​បើ​តាម​គម្រោង​ការជួសជុល​ស្តារ​ទ្បើង​​​​​វិញ​​នៃ​ស្ពាន​នេះ ប្រើ​រយៈពេល​ប្រមាណ (២១​ខែ​) ពោល​គឺ​បញ្ចប់​នៅក្នុង​ ​ខែមិថុនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ស្ពាន​ជួលជុល​ថ្មី​នេះ គ្រោង​នឹង​បើក​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ​ធ្វើ​ចរាចរណ៍ ជា​បណ្តោះអាសន្ន​បាន​នៅមុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×