Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ដ្រី​សុខាភិបាល បិទ​មន្ទីរពេទ្យ អន្តរជាតិ វ៉ិ​ចតូ​រៀ​

spot_img

​ភ្នំពេញ ​៖ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ប្រកាស​បិទ​មន្ទីរ​ពេទ្យ​អន្តរជាតិ វ៉ិ​ចតូ​រៀ ដែល​ឯកទេស​ព្យាបាល​រោគ​ស្ត្រី ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​២០០០​ដុល្លារ បង់ថ្លៃ​ព្យាបាល ។​

​ការប្រកាស​បិទ​មន្ទីរ​ពេទ្យ​ខា​លើ​នេះ បន្ទាប់​ពី​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០១៩ បាន​ចាត់​ក្រុម​ការងារ ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ ក្រោយ​ទទួលដំណឹង​ពី​ករណី​នារី​ម្នាក់ ទៅ​ពិនិត្យ​ជំងឺ នៅ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ចតូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នារី​នោះ​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​។​

​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​ខាង​ក្រសួង​ស្រាវជ្រាវ​រួចមក លោក​បាន​ឲ្យ​បិទ​សិន ដើម្បី​ធ្វើ​ការស្រាវជ្រាវ បន្តទៀត​។​

​សូមបញ្ជាក់​ថា ករណី​កើត​ខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​មុខ​មន្ទីរពេទ្យ វ៉ិ​ចតូ​រៀ ដែល​ស្ថិតនៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។ ហេតុការណ៍​នារី​ម្នាក់ បាន​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិតូ​រៀ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ភ្លាមៗ​នោះ​នារី​រងគ្រោះ បាន​និយាយថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ថែម​ទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើ​ការវះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង​។ ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស​១​សន្លឹក មិនដឹងថា ជា​សរសេរ​អ្វីខ្លះ​នោះទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ​។ លុះ​ក្រោយ​ធ្វើ​ការវះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន​២.០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លោះ ម្ដង​១០០​ដុល្លារ តែ​ករណី​នេះ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់តែ​មាន​៥០០​ដុល្លារ​ទៀត​។ ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏​ត្រូវ​សន្តិសុខ យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសាររប​ស់​គាត់​ចេញ​ឡើយ​។​

​ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹកយក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ និង​ករណី​នេះ​ក៏​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដល់​អ្នកសារព័ត៌មាន​ចុះ​ទៅ​ធ្វើ​ការផ្សាយ​ផ្ទាក់​ព្រោងព្រាត​ផងដែរ​៕​ ដោយ​ ៖ ​រចនា​

   

spot_img
×