Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១២​នាក់ ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី​ចាប់ជំរិត​អ្នកជំនួញ​អា​មេ​រិច នៅ​ប្រទេស​កូ​ស្តា រី​កា​

spot_img

​មនុស្ស​ចំនួន ១២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​កូ​ស្តា រី​កា និង​អេ​ស្ប៉ា​ញ ពាក់ព័ន្ធ​ទៅនឹង​​ការ​ចាប់ជំរិត​អ្នកជំនួញ​អា​មេ​រិច​ម្នាក់​។​

​លោក William Sean Creighton Kopko ដែល​ជា​ម្ចាស់​វេទិការ​ល្បែងស៊ីសង​អន​ឡា​ញ 5Dimes ត្រូវបាន​ចាប់ជំរិត​កាលពី​ថ្ងៃ​ទី ២៤ ខែកញ្ញា​កន្លង​ទៅ​ក្នុង​ប្រទេស​កូ​ស្តា រី​កា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់អេ​ស្ប៉ាញ​នៅក្នុង​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​បញ្ជាក់ទៀតថា ក្រុមគ្រួសារ​របស់​លោក Kopko បាន​យល់ព្រម​ផ្តល់ប្រាក់​លួស Bitcoin ដែល​មាន​តម្លៃ​៩៥០.៨០០​ដុល្លា​អា​មេ​រិច ក្រោយ​ពេល​ក្រុម​ចាប់ជំរិត​បាន​ធ្វើ​ការតេមក​គ្រួសារ របស់​លោក​ជា​ច្រើន​ដង និង​គំរាម​សំលាប់​លោក​។​

​ប៉ុន្តែ​ក្រោយពេល​គ្រួសារ​ជនរងគ្រោះ​បាន​ផ្តល់​លុយ​អោយ​រួច ក្រុម​ចាប់ជំរិត​ទាំងនោះ​បាន​ឈប់​​ទាក់ទង​ជាមួយនឹង​គ្រួសារ​លោក Kopko ហើយ​លោក​ក៏​បាត់​ខ្លួន​ផង​ដែរ​។​

​ជនសង្ស័យ បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​គុយបា​ ​ក្រោយ​ពេល​ក្រុម​ចាប់ជំរិត​បាន​រត់​ទៅ​កាន់​ប្រទេស​គុយបា ក្រុម​អនុវត្ត​ច្បាប់​របស់​អេ​ស្ប៉ាញ (SCG) បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ថា នៅ​ថ្ងៃ​ទី ៩ ខែវិច្ឆការ ប្រទេស​កូ​ស្តា រី​កា​បាន​ផ្តល់​ដំណឹង​ដល់ SCG ថា​មាន​ជន​សង្ស័យ ៣​នាក់​បាន​ចាក់ចេញ​ពី​ប្រទេស​គុយបា និង​បាន​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ តាម​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ម៉ា​ទ្រី​ត​។​

​ជនសង្ស័យ​ខាងលើ​ដែល​បាន​រត់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវបាន​ចាប់ខ្លួន ក្រោយ​ពេល​ពួកកេ​បាន​ជួល​ផ្ទះ​មួយ​ខ្នង នៅក្នុង​ទីក្រុង Zaragoza​។​

​ចំណែក​អាជ្ញាធរកូស្តា រី​កា បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ ក្រោយ​ពេល​ធ្វើការ​ឆ្មក់​ផ្ទះ​មួយ​ខ្នង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​ពួកគេ​ទាំងនោះ​ពាក់ព័ន្ធ​នឹង​​គំរោងការ​ចាប់ជំរិត​ ៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×