Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ពេទ្យសត្វ​ខេត្តតាកែវ បើកដៃ​អោយ​ជ្រូក​ត្រចៀក​ខៀវ​ប្រទេសជិតខាង នាំ​ចូល​តាម​ច្រករបៀង មក​លក់​លើ​ទីផ្សារ​ក្នុង​ខេត្ត​តាកែវ​

spot_img

​តាកែវ ៖ ក្រោយពេល​រាជរដ្ឋាភិបាល​ហាមឃាត់​មិនអោយ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​ជួប​វិបិត្ត​ជម្ងឺ​លើ​សត្វជ្រូក ដែល​ជា​ហានិភ័យ​ដល់​អ្នក​បរិភោគ​សា​ច់វា​ទៅ​អាច​នឹង​កើត​មាន​ជម្ងឺ​អ្វី​ផ្សេងៗ​នោះ ឥឡូវនេះ លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ បាន​និង​កំពុងតែ​បើក​ដៃ​យ៉ាង​ទូលាយ អោយ​ក្រុម​ឈ្មួញ​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម យក​ចូល​មក​ចរាចរ​កាប់សាច់​លក់​នៅ​ក្នុងស្រុក តាម​ច្រករបៀង​កំណប់​កែវ ស្ថិតនៅ​ស្រុក​គីរីវង់ ទាំង​ឡានៗ ជា​រៀងរាល់ថ្ងៃ តែ​នៅ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ណា​ចុះ​មក​ធ្វើការ​ពិនិត្យ ឬ​ហាមឃាត់​អ្វី​ទាំងអស់ ។​

​បើ​តាម​ការ​អោយ​ដឹង​តាម​ទូរស័ទ្ទ​របស់​លោក ថៃ លី ដែល​បាន​ប្រាប់​ក្រុម​ការងារ​អ្នកសារព័ត៌មាន កាលពី​ពេល​ថ្មីៗ​នេះ​ថា ឥឡូវ​នេះ​មិន​មាន​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ ភាគច្រើន​មាន​តែ​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​ថៃ និង​ជ្រូក​របស់​ក្រុមហ៊ុន​ក្នុងស្រុក តែប៉ុណ្ណោះ ។​

​តែ​ផ្ទុយ​ទៅ​និង​ការនិយាយ​របស់​លោក​ប្រធាន​ពេទ្យសត្វ​ខេត្ត​រូបនេះ ការនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម គឺ​នៅតែ​មាន​ជា​ហូរហែរ និង​ជា​រៀងរាល់ថ្ងៃ នៅ​តាម​ច្រករបៀង ក្នុង​ខេត្ត​តាកែវ ។ យ៉ាងណាមិញ​នៅ​មិនទាន់​ដឹង​ថា ជ្រូក​ដែល​នាំ​ចូល​មក​ជា​រៀងរាល់​ថ្ងៃ​នោះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឬ​យ៉ាងណា​ទេ ៕ ដោយ ៖ តាកែវ​

spot_img
×