Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ ទុយ ហ៊ាន​ទៅ​ពិនិត្យ​ទឹកនោម រក​សារធាតុ​ញៀន​ទេ តាម​ការស្នើ​របស់​ប្រធាន​សមាគម​សិល្បៈ​

spot_img

​ភ្នំពេញ​ ៖ ប្រធាន​សមាគម​សិល្បៈ អ្នកនាង ច​ន ចន្ទ័​លក្ខិណា បាន​ធ្វើ​ការឆ្លើយតប ចំពោះ​ការរិះគន់ ពី​មហាជន​ថា​៖ ក្រោយ​ពី​លេច​ធ្លាយ​ចេញ​ការរិះគន់ និង​ចែក​រំ​លែង​អំពី​ការសង្ស័យថា នាយ​ទុយ លេង​ថ្នាំ និង​បង្ហោះ​សារ​បែប​ប្លែកៗ នោះ​បាន​ធ្វើឲ្យ​គេ​មាន​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​នឹង​ការរិះគន់​ចំពោះ​ពិធីករ​ចាស់វស្សា​រូបនេះ ។ តប​ការរិះគន់ និង​ក្រោយ​ការបកស្រាយ​របស់​នាយ​ទុយ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ចង់​ឲ្យ​នាយទុយ​ធ្វើការ​ពិនិត្យ​ទឹកនោម​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ និង​បង្ហាញ​ជា​សាធារណៈ ។​

ចំណែក​លោក​ផែង វណ្ណៈ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា​ ​ដប​ទឹក​ផឹក​របស់​ពិធីករ​គេ​ផឹក​អញ្ចឹង ? ។​

​ទើប​នឹង​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​រឿង​ការចាប់​ខ្លួន​អតីត​ពិធីករ​ទូរទស្សន៍ CTN លោក ឡាយ​អិន កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ស្រាប់តែ​លេច​ការ សង្ស័យ​ថា​ពិធីករ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង លោក អ៊ឹង រដ្ឋា ហៅ​ទុយ​កំពុង​តែ​ប្រើប្រាស់​គ្រឿងញៀន ។​

សង្ស័យ​ក្រោយពី​តារា​ប្រុស​រូបនេះ​បានធ្វើការ បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាល​ពី​ថ្មីៗ​នេះ​ដោយ​ក្នុង​វីដេអូ​នេះ​គេ​ឃើញ​មាន​ថត​ជាប់​ដប​ទឹក​សុទ្ធ​ដែល​កែច្នៃ​ស្រដៀង​គ្នា​ទៅ​នឹង​ដប​ទឹក​សុទ្ធ​ដែល​គេ​ធ្លាប់​បាន​ឃើញ​ក្រុម​យុវវ័យ​ច្នៃ​ដើម្បី​ជក់​គ្រឿងញៀន​នោះ ។​

​ស្របពេល​នឹង​ការ​បង្ហោះ​សារ​ប្លែកៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​គឺ​បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​ជា​ច្រើនដាក់​ការសង្ស័យ​មួយ​ថា​ពិធីក​រល្បី ឈ្មោះ​រូបនេះ​កំពុង​ប្រើប្រាស់​គ្រឿងញៀន​រហូតដល់​ដំណាក់កាល​វង្វេងវង្វាន់ ។​

​ទោះជា​យ៉ាងណា​តារា​រូប​នេះ​បាន​ចេញ​មុខ​បន្ត​ផ្ទាល់​(Live)​វីដេអូ​ភ្លាមៗ​ផង​ដែរ​ក្រោយពី​ដំណឹង​សង្ស័យ​ជក់​គ្រឿងញៀន​បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។ តារា​រូប​នេះ លើកឡើងថា លោក​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​ដូច​ការសង្ស័យ និង​ផ្សព្វផ្សាយ​របស់​អ្នក លេង បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ​ទេ ហើយ​ដប​ដែល​ទឹក​សុទ្ធ​នោះ​គឺ​លោក​ធ្វើ​ដើម្បី​ងាយ ស្រួល​ទទួលទាន​ទឹក​តែប៉ុណ្ណោះ ។​

​ទាក់ទង​នឹង​ករណី​នេះ​ផងដែរ លោក​ទុយ​ក៏​បាន​ធ្វើការ Live វីដេអូ​ជាថ្មី​ម្តងទៀត​ទាក់ទង​នឹង​ការចោទប្រកាន់​សង្ស័យ រូប​លោក​ប្រើប្រាស់​សារធាតុ​ញៀន​នេះ​ផង​ដែរ​។ លោក​ទុយ បានឲ្យដឹងថា ដប​ទឹក​សុទ្ធ និង​បំពង់​ទុយោ ដែល​បងប្អូន​បាន​ឃើញ​នៅក្នុង Live វីដេអូ​លើក​មុន​នោះ​គឺ​គ្រាន់តែ​ជា​ដប​ទឹក​សុទ្ធ​ធម្មតា និង​បំពង់​ទុយោ​ធម្មតា ដែល​រូបលោក​ទុក​សម្រាប់​ហូប​ទឹក​ប៉ុណ្ណោះ មាន​ដូច​ពាក្យ​គេ​ចោទប្រកាន់​អ្វី​ឡើយ​។​

​នាយ​ទុយ​បញ្ជាក់បន្ថែម​ថា​សារ​ដែល​លោក​បាន​បង្ហោះ​ប្លែកៗ​នោះ​គឺ​ក្រោយពី​លោក​មាន​បញ្ហា​សុខភាព​រហូតដល់​ការ​ដេក​មិនសូវ​លក់ និង​ពេលខ្លះ​យល់សប្តិ​មិនល្អ​ដូច​មាន​អ្នក​ប្រុង​មក​យក​ជីវិត​លោក​រហូតដល់​ពេល​ខ្លះ​ស្រែក​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ក្នុង​ផ្ទះ​ផង​ដែរ។​
​បន្ថែម​លើ​ការបកស្រាយ​បញ្ជាក់​របស់ នាយ ទុយ មក ស្រាប់តែ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក នាង ច​ន ច័ន្ទ​លក្ខិណា បាន​ចេញ​មុខ​បញ្ជាក់បន្ថែម​ជុំវិញ​ការបកស្រាយ​នេះ ។​

​អ្នកនាង​បញ្ជាកថា​៖ តាមរយះ​ការបកស្រាយ​វីដេអូ​នេះហើយ​នៅ​មាន​ការលើក​មតិ​ជាច្រើន​ដែល​ជា​ចំណុច​អវិជ្ជមាន បើ​គាត់​ហ៊ាន​ពិនិត្យ​ទឹកនោម​ដើម្បី​បកស្រាយ​បញ្ជាក់​ការពិតឲ្យ​បងប្អូន​ដែល​ចង់​ដឹង​រឿង​របស់​គេ​អស់ចិត្ត​តើ​បងប្អូន​មាន​អ្វី​ឲ្យ​គាត់​វិញ​? ឲ្យ​លុយ ឲ្យ​ផ្ទះ ឲ្យ​ការងារ​មាន​ប្រាក់ខែ​ដល់​គាត់​ឬ​? អ្នកនាង​បញ្ជាក់​បន្ថែម​ទៀត​ថា​” ខ្ញុំ​មិន​កាន់ជើង​និង​គាំទ្រ​លើកទឹកចិត្ត​អ្នកប្រើប្រាស់​គ្រឿង​ញៀន​ទេ តែ​ខ្ញុំ​និយាយ​តាម​ការបកស្រាយ​របស់​គាត់​គឺ​គាត់​បាន​និយាយ​ហើយ តែ​មតិ​របស់​មនុស្ស​មួយចំនួន​គឺ​ចូលចិត្ត​ដេញជើង​និង​ជាន់​គេ​ណាស់ តាមរយះ​រឿងរ៉ាវ​មួយចំនួន​កន្លងមក​គឺ​បើ​បុគ្គល​ណា​ធ្វើ​អ្វីមួយ​ឆ្គាំឆ្គង​ហើយ​បុគ្គល​នោះ​បាន​បកស្រាយ​សុំទោស​ជា​សា​ធា​រណះ នៅតែ​ឃើញ​មាន​មតិ​ជាច្រើន​ដែល​មិន​ទទួលស្គាល់​យល់ព្រម​នូវ​ការសុំ​ទោស​ទាំងនោះ​” ។​

​នាង​លើកឡើងថា​នេះ​បញ្ជាក់ថា​ប្រជាជន​យើង​មួយចំនួន​គ្មាន​ការ​អធ្យាស្រ័យ​ជន​មាន​កំហុស​ដែលដឹ​ខុស​នោះទេ ។ សួរ​ថា​ពួក​អ្នក​ជា​អ្វី​បាន​ជា​ត្រូវ​បញ្ជារ​ឲ្យគេ​ធ្វើ​តាម​ការចង់បានរ​បស់​ខ្លួន ? ទំនេរ​ណា​ស់មនុស្ស​មួយចំនួន សំបូរ​ពេល​វិភាគ​រឿង​គេ​ណាស់ ហើយ​ក៏​ចូល​ចិត្ត​រុញ​មនុស្ស​ឲ្យស្លាប់​ដែរ ។​

​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ​ថា តើ​ពិធីករ លោក អ៊ឹង រដ្ឋា ហៅ​ទុយ ដែល​កំពុង​ព្យូរ​សេរ៉ូម​នៅ​ផ្ទះ​នោះ​នឹង​ចេញ​ទៅ​ពិនិត្យ​ទឹកនោម​មែន​ដូច​ការលើកឡើង​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ដែរ​ឬ​យ៉ាងណា ។​

​ដំណឹង​ខ្សឹបខ្សៀវ​ពី​ក្នុង​ចង្កោម​សិល្បៈ​ក៏​នៅតែ​មិន​ទាន់​រលត់​នៅឡើយ ខណៈ​ដែល​ពួកគេ​ធ្លាប់​លើក​ឡើង​ថា រឿង​ប្រើប្រាស់​ថ្នាំញៀន​មិន​មែន​កើតមាន​ឡើង​សម្រាប់​តែ​យុវវ័យ​មួយចំនួន​ទេ គឺ​សូម្បី​សិល្បៈ​ខ្លះ​ក៏​លួច​ប្រើប្រាស់​ដែរ​ដែល​ពួក​គេ​ជឿ​ថា​វា​អាច​ធ្វើឲ្យ​ពួកគេ​សប្បាយ មិនសូវ​ទទួលទាន​អាហារ​ច្រើន​ធ្វើឲ្យ​រាង​ស្គមឬ​ស្រក​គីឡូ ជាដើម ។​

​ក្រោយ​ការប្រើប្រាស់​អ្នកខ្លះ​ក៏​ប្រើប្រាស់​ដើម្បី​សប្បាយ​យូរៗ​ម្តង ហើយ​អ្នកខ្លះ​ក៏​ជ្រុលខ្លួន​ញៀន​ផ្តាច់​លែង​បាន​ទៅ​ជា​មនុស្ស​បាត់បង់​សតិ​វង្វេងវង្វាន់ រហូត​សិល្បករ​មួយចំនួន​តូច​ឈាន​ដល់​ការជួញដូរ​ផងដែរ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×