Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ទេសចរណ៍​បរទេស​១​គ្រឿង​ទៀត បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ម៉ោង​ជិត ៧​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ មាន​នាវា​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ១​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។​

​មន្ត្រី​ដដែល​បន្តថា នាវា​ទេសចរណ៍​ខាងលើនេះ បាន​នាំ​អ្នកទេសចរ​បរទេស​ចំរុះ​ជាតិ​សាសន៍​ចំនួន ៥០៨​នាក់ និមាន​សញ្ជា​តិ​ចំនួន ២៣​សញ្ជាតិ​។ ក្នុងនោះ​មាន​នាវិក​អ្នក​បម្រើកា​រលើ​នាវា​ចំនួន ៤២៥​នាក់ និង​មាន​សញ្ជាតិ ៥២​សញ្ជាតិ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​ឲ្យដឹង​បន្ត​ថា នាវា​ខាងលើនេះ បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​សមុទ្រ ដោយ​ច​បាន​ចត នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ម៉ោង​ជិត ៧​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា មុន​នឹង​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ បន្ត​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ​ជា​បន្ត​ទៀត នៅវេលា​ម៉ោង ១៨​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕ ដោយ ៖ ដែន សីមា

 

spot_img
×