Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតកម្ម Wonder Film ផលិត​រឿង​ខ្មោច (​អន្ទង​វិញ្ញាណ​) ត​ភាគពី រឿង (​ស្នូរ​ជើង​អ្នកណា​?)

spot_img

​ភ្នំពេញ​-​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ធ្នូ ផលិតកម្ម Wonder Film បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី ថត​រឿង​ថ្មី​របស់​ខ្លួន (​អន្ទង​វិញ្ញាណ​) ដែល​ជា​ខ្សែភាពយន្ត​បែប​ភ័យរន្ធត់​ព្រឺ​ព្រួច ចំណែក​ទឹកប្រាក់​ក្នុង​ការចំណាយ ត្រូវ​ចាងហ្វាង​ផលិតកម្ម លោក សែម វិសាល បញ្ជាក់ថា មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ គឺ​រងចាំ​ការចំណាយ​ជាក់ស្តែង​ចំណែក រឿង អន្ទង​វិញ្ញាណ នេះ គឺជា​រឿង​ដែល​ថត​ត​ភាគ​បន្ទាប់ពី​រឿង “​ស្នូរ​ជើង​អ្នកណា​”​។​

​លោក សែម វិសាល អ្នកនិពន្ធ​នឹង​ជា​អ្នកដឹកនាំ​ផលិតកម្ម Wonder Film បាន​ផ្តល់​សម្ភាសន៍​ថា ខ្សែរ​ភាពយន្ត​ទី​ប របស់​លោក​ដែល​គ្រោង​នឹង​ចេញ​ថត​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ខាងមុខនេះ គឺជា​រឿង ដែល​ត​ភាគ​គ្នា​មក​ពី​រឿង “​ស្នូរ​ជើង​អ្នកណា​” អីចឹង​សាច់រឿង មិន​អាច​ចាក​ឆ្ងាយ​ពី​រឿង​ខ្មោច​បានឡើយ ត្បិត​រឿងនេះ គឺ​ចង់​សំដៅ​ទៅ​មនុស្ស​ស្រី ដែល​ត្រូវ​ប្តី​ស្លាប់ចោល កាល​ពី​សាច់​រឿង​មុន ដូច្នេះ តម​ករឿង​ក្រោយ​នេះ គឺ​រឿង (​អន្ទង​វិញ្ញាណ​) ដែល​ជា​សាច់រឿង​ថ្មី ដែល​តួអង្គ​នាង​ត្រូវ​ដើរ​រក​គ្រូ ដើម្បី​អន្ទង​វិញ្ញាណ​ប្តី​របស់​នាង ឲ្យមក​ជួប​នាង​វិញ ដូច្នេះហើយ​ទើប​រឿងនេះ យើង​បាន​ដាក់​ចំណងជើង​ថា រឿង (​អន្ទង​វិញ្ញាណ​)​។​

​លោក​បន្តថា ទីផ្សារ​ភាពយន្ត​សម្រាប់​ប្រទេស​កម្ពុជា កំពុងតែ​ចាប់អារម្មណ៍​លើ​ភាពយន្ត​បែប​ភ័យរន្ធត់ និង​លាយឡំ​ដោយ​សំណើច ប៉ុន្តែ​រឿង ទី​៤ របស់​ផលិតកម្ម Wonder Film មិន​ផ្តោតលើ​សាច់​រឿង​បែប​កំប្លែង​ច្រើនពេក​ទេ​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×