Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ​ធ្លាក់ចុះ កើតមាន​ទំនាស់​ឈ្មោះ​ប្រកែក​គ្នា ។ កុំ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ​រួម ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ក្រៅ​ផែនការ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ គយរ​ចេះ​ក្តាប់​ឱកាស​ដើម្បី​រកឃើញ​គូព្រេង ។​

​ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ប្រយ័ត្ន​ក្នុងពេល​ធ្វើការ​ដើម្បី​បញ្ចៀស​កំហុស​មិនគួរ​ឲ្យ​មាន ។ លុយកាក់ គួរ​រក្សា​ប្រាក់​ក្នុងការ​បូ​ប​ឲ្យ​ជាប់​កុំ​ឲ្យ​ខ្វះខាត​ត្រូវ​ខ្ចីបុល​គេ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ខ្វែងគំនិត​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំខាល ៖ ការងារ ស្ថិរភាព គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​របស់​អ្នក​នៅ​ជុំវិញ ។ លុយកាក់ មាន​អ្នក​ជួយ​យកអាសារ​ក្នុងការ​គ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មានរឿង​រកាំរកូស​នឹង​គ្នា ។​

​ឆ្នាំថោះ ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូត ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​អំពី​លុយកាក់ ប្រសិន​ចង់​វិនិយោគ នោះ​មិនត្រូវ​ប្រញាប់ប្រញាល់ គួរស្វែងយល់​យោបល់​របស់​អ្នកមាន​បទពិសោធន៍ ។ លុយកាក់ គួរ​ក្លាហាន​ជាង​នេះ​ដើម្បី​ក្តា​ប់យក​ឱកាសល្អៗ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំរោង ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ មិនត្រូវ​ជឿ​សម្តី​អ្នកដទៃ​ជ្រុល​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។​

​ឆ្នាំម្សាញ់ ៖ ការងារ មាន​សន្ទុះ​ឈានឡើង ត្រូវ​ចេះ​អត់ធ្មត់ មិនត្រូវ​យកចិត្តទុកដាក់​ដល់​ពាក្យ​ចំអក​រិះគន់​ពី​ក្រៅ ។ លុយកាក់ មិនល្អ កើតមាន​ខ្ទង់ចំណាយ​ធំ​ក្រៅ​បំណង ។ មនោសញ្ចេតនា គួរ​ចេះ​ស្តាប់ អធ្យាស្រ័យ ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ។ លុយកាក់ មិនត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុងការ​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ទន់ភ្លន់ ផ្អែមល្ហែម​ដាក់​គូស្នេហ៍ ។​

​ឆ្នាំមមែ ៖ ការងារ ថ្ងៃនេះ​ទោះបី​ប្រឹង​ធ្វើ​ការល្អ​យ៉ាងណា និង​ត្រូវបាន​គ្រប់គ្នា​នៅ​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​នៅ​ពុំទាន់​មកដល់​ជាមួយ​មនុស្ស​ឆ្នាំមមែ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិនគួរ​អល់អែក ត្រូវ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំវក ៖ ការងារ រអាក់រអួល ជួប​ការលំបាក សម្ពាធ​ច្រើន ។ លុយកាក់ ថ្ងៃនេះ​ជួប​ឱកាស​វិនិយោគ​ទទួលបាន​ប្រាក់ចំណេញ​ធំ តែ​មិនត្រូវ​ប្រញាប់ប្រញាល់​ជ្រុល គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំរកា ៖ ការងារ អាក្រក់​ណាស់ ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ចម្រុងចម្រើន ប្រភព​ចំណូល​តូចធំ​សុទ្ធតែ​កើនឡើង ។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោ​នៈ ដោះស្រាយ​រួចរាល់​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ថ្ងៃនេះ​ជួប​សំណាងល្អ​អំពី​លុយកាក់ តែ​ក៏​មិនត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនត្រូវ​ស្តាប់​សម្តី​អ្នក​ខាងក្រៅ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​ខ្លួនឯង ។​

​ឆ្នាំកុរ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​ចម្បង​របស់ខ្លួន ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕​

spot_img
×