Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ការត្រួតពិនិត្យ ផ្គូរ​ផ្គង​បញ្ជី​សារពើ​ភណ្ឌ តារាង​ប្រៀបធៀប​កើនឡើង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ ឆ្នាំ​២០១៨

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ប្រាក់ សុវណ្ណ អភិបាលរង ខេត្តស្វាយរៀង​និង លោក សៀក សុភ័គ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​ការត្រួតពិនិត្យ ផ្គូរ​ផ្គង​បញ្ជី​សារពើ​ភណ្ឌ តារាង​ប្រៀបធៀប​កើនឡើង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ ឆ្នាំ​២០១៨​ ។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក ជូ សុធី ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ -​អង្គភាព​ជំនាញ​នានា​ក្នុង​ខេត្ត លោក​អភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួនទៀត ។

​ក្នុងឱកាស​នោះ លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ការបើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្គូរ​ផ្គង បញ្ជី​សារពើ​ភណ្ឌ តារាង​ប្រៀបធៀប​កើនឡើង និង​ថយចុះ ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​២០១៨ របស់​ខេត្តស្វាយរៀង​នេះ គឺ​អនុវត្ត​ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ ៦៦ សារាចរ​លេខ ០៧ របស់​រាជរដ្ឋាភិបាល លិខិត​លេខ ១២១០៨ និង​១២១០៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​តម្រូវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់​រៀបចំ​តារាង​ប្រៀបធៀប​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​ចន្លោះ​ឆ្នាំ​គោល ។​

ដូចនេះ​ដើម្បី​ឲ្យ​ការពិនិត្យ ផ្គូរ​ផ្គង​ដំណើរការបាន​ដោយ​រលូន​នោះ គ្រប់​មន្ទីរ -​អង្គភាព​ជំនាញ​ក្នុង​ខេត្ត និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមមាន​សាលាខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ដែលជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​រៀប​ចំ​បញ្ជី​សារពើ​ភណ្ឌ​(​តារាង​ប្រៀបធៀប​កើនឡើង និង​ថយចុះ ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​២០១៨)​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទ​ប្បញ្ញត្តិ គតិយុត្ត​ជា​ធរមាន ទទួលខុសត្រូវ​លើ​ភាពត្រឹមត្រូវ ភាព​គ្រប់​ជ្រុងជ្រោយ និង​ភាព​ទាន់ពេលវេលា ហើយ​ក្នុងឱកាស​នេះដែរ ឯកឧត្ដម​ក៏បាន​ស្នើ​ដល់​លោក លោកស្រី​ជា​ប្រធាន​មន្ទីរ -​អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចូលរួម​ក្នុងការ​ផ្គូផ្គង​តារាង​ប្រៀបធៀប​កើនឡើង និង​ថយចុះ ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​២០១៨ ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសាមី​ឲ្យ​បាន​គ្រប់ពេល​តាម​កម្មវិធី​ដែល​បានដាក់​ជូន ។​

​សូមបញ្ជាក់ថា​ការ​ផ្គូរ​ផ្គង​បញ្ជី​សារពើ​ភណ្ឌ តារាង​ប្រៀបធៀប​កើនឡើង​ថយចុះ​នេះ​ត្រូវ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ផ្ទៀងផ្ទាត់​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួងសាមី ដែលមាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ជា​សេនាធិការ​។ យោង​សារាចរ​០៧ របស់​រដ្ឋាភិបាល បាន​គូសបញ្ជាក់ថា​ប្រសិនបើ​អង្គភាព​ណា​មិនបាន​រៀបចំ ឬ​ចូលរួម​ផ្គូរ​ផ្គង​បញ្ជី​សារពើ​ភណ្ឌ​នោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​កាត់​៣​ភាគរយ​នៃ​ខ្ទង់ចំណាយ​ជំពូក​៦០ ៦១ នៅពេល​រៀបចំ​កញ្ចប់​ថវិកា​នៃ​ឆ្នាំ​បន្ទាប់ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×