Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បង្ហាញថា​កម្ពុជា​កាន់តែ​មានការ​ទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ ផ្នែក​ការទូត​

spot_img

​សៀមរាប ​៖ ខណៈពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ជា​លើកដំបូង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) គឺ​បង្ហាញថា​កម្ពុជា​កាន់តែ​មាន​ការទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ ផ្នែក​ការទូត នយោបាយ​លើ​ឆាក​អន្តរជាតិ សហគមន៍​អន្តរជាតិ​ទាំងមូល បានផ្តល់​ការគាំទ្រ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ១០០​ភាគរយ នេះ​បើតាម​ប្រសាសន៍​លោក ឯក ថា អនុប្រធាន​គណៈកម្មកា​រ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នៅលើ​ទឹកដី​សៀមរាប​អង្គរ​នាទី​លានជល់ដំរី លោក ឯក ថា បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ជា​លើកដំបូង នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ កម្ពុជា​រៀបចំ​លក្ខណៈសម្បត្តិ​រួចរាល់​អស់ហើយ​។ កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដោយ​លើក​ប្រធានបទ សំខាន់ៗ​ចំនួន​៤ ភ្ជាប់​ទៅនឹង​វប្បធម៌ ដើម្បី​ពិភាក្សា​មុន​ចេញ​សេចក្តីថ្លែងការណ៍ រួម​នៅ​ទីក្រុង​សៀមរាប​។​

​លោក ឯក ថា បាន​បញ្ជាក់ថា ក្នុង​កិច្ចពិភាក្សា​តុមូល​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៤ រួមមាន​៖ ទី​១. ការ លេចឡើង​នូវ​ពិភពលោក​មួយ ទស្សនទាន​ចម្រុះ និង​អត្តសញ្ញាណ​អាស៊ី​។ ទី ២. ការតភ្ជាប់ រវាង​វប្បធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ទី​៣. ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ ផ្សារភ្ជាប់​រវាង​អរិយធម៌ និង ទី​៤. ការកសាង​សហគមន៍​មួយ សម្រាប់​ជោគវាសនា​តែមួយ​នៅ​អាស៊ី​។ លោក​បាន​បន្ដថា កម្មវិធី​ប្រកាស​ជា​ផ្លូវការ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ១៥-១៦ ខែមករា ឆ្នាំ ២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ដំបូងបង្អស់ របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នៅ​ខេត្តសៀមរាប នឹងមាន​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ មកពី​២៦ ប្រទេស ទូទាំង​ទ្វីបអាស៊ី​។

លោក​បន្ថែមថា ACC​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ដោយ អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ដែលមាន​តំណាង​គណបក្សនយោបាយ​ជាង​៣៥០ មកពី​៥២ ប្រទេស​ក្នុង​តំបន់​។ ក្រុមប្រឹក្សា​នេះ ត្រូវ​បានទទួល ស្គាល់​ដោយ​អង្គការ​យូណេស្កូ បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រីភាគី រវាង​អង្គ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ របស់​អង្គការសហប្រជាជាតិ​(UNESCO) អង្គការ​ICAPP​និង ACC ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​។​

​លោក ឯក ថា បាន​បញ្ជាក់ថា បើ​និយាយ​ពី​ការទូត គឺ​កម្ពុជា​កាន់តែ​មានការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ផ្នែក​ការទូត នយោបាយ​លើ​ឆាក​អន្តរជាតិ​របស់​យើង​មាន​សភាព​ខ្លាំងក្លា​ណាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យើង​ឃើញថា​នៅលើ​ឆាក​អន្តរជាតិ​ការដែល​គេ​ប្រគល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ធ្វើជា​ប្រធាន​វប្បធម៌​អាស៊ី ហើយ​ការធ្វើជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ទាំងមូល​បង្ហាញ​ឲ្យ​ឃើញថា សហគមន៍​អន្តរជាតិ​ទាំងមូល​ផ្តល់​ការគាំទ្រ​មកលើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ១០០​ភាគរយ​។ “​កាលណា​យើង​ធ្វើ​អ៊ីចឹង​វា​ជួយ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​មក​ប្រទេស​កម្ពុជា​ថា ជា​គំរូ​មួយ​ក្នុងការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ​។ វា​ទាក់ទង​ដល់​ទេសចរណ៍វប្បធម៌ តាមរយៈ​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ទៅកាន់​ពិភពលោក​ខាងក្រៅ​ថា ប្រទេស​កម្ពុជា គឺជា​ឋានសួគ៌​ទេសចរណ៍​ផ្នែក​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​” លោក​ឯក ថា បានបញ្ជាក់​បន្ថែម​។​

​លោក បានធ្វើការ​កត​សម្គាល់ថា នៅពេលដែល​កម្ពុជា ទទួលបាន​អ្នកទេសចរ​កាន់តែច្រើន អ្នកវិនិយោគ ក៏​នឹង​មក​កម្ពុជា កាន់តែច្រើន​៕ ដោយ​ ៖ ​រចនា​

spot_img
×