Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ជា​អ្នក​គិតលុយ ជា​អ្នក​ចាក់សោ និង​គំរាមកំហែង ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​ស្ដ្រី​ម្នាក់​វះកាត់ និង​បង្ខាំង​ទុក​ស្ត្រី​ជា​ម្តាយ​ទាំងយប់ ព្រោះតែ​គ្មាន​លុយ​ថ្លៃ​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​សាកសួរ​បុគ្គលិក​ជាង​២០​នាក់ ប្រមាណ​ជ​៧​ម៉ោង នៅ​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ មន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខណ្ឌទួលគោក ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី រដ្ឋមន្ដ្រី​សុខាភិបាល បាននិងកំពុង​ស្រាវជ្រាវ នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក ដែលជា​មេការ និង​ជា​អ្នក​គិតលុយ ជា​អ្នក​ចាក់សោ​ទ្វារ និង​គំរាមកំហែង ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​នារី​ម្នាក់​ធ្វើការ​វះកាត់ និង​បង្ខាំង​ស្ដ្រី​ជា​ម្ដាយ នៅក្នុង​មន្ទីរពេទ្យ​របស់ខ្លួន ដោយសារតែ​ពួកគេ គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល តាម​ការកំណត់​របស់​មន្ទីរពេទ្យ​។​

​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយថា​ ​ពេលនេះ​ព្រះរាជអាជ្ញារង វង្ស ប៊ុន​វិសុទ្ធ បានសម្រេច​ឃាត់ខ្លួន​អ្នក​គិតលុយ និង​ជា​អ្នក​ចាក់សោ​បង្ខាំង​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ ។​

​មន្ត្រីនគរបាល​ខណ្ឌទួលគោក នៅ​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង ឲ្យ​ដឹងថា គិត​ត្រឹម​យប់​នេះ សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​មេការ និង​ជា​អ្នក​គិតលុយ​ជនជាតិ​ចិន​ម្នាក់ ហើយ​ជនសង្ស័យ​រូបនេះ​កំពុងស្ថិត​ក្នុងការ​សួរនាំ​។ ដោយឡែក សម្រាប់​អ្នក​ផ្សេងទៀត ត្រូវបាន​ដោះលែង​ឲ្យ​ទៅផ្ទះ​វិញ​។​

​យ៉ាងណាក៏ដោយ សម្រាប់​លោកស្រី សៀង សុគន្ធ ដែលជា​អ្នកទទួលខុសត្រូវ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ក៏​ត្រូវបាន​មន្ដ្រី​ធ្វើការ​សួរនាំ​ផងដែរ ប៉ុន្ដែ​គ្មាន​លទ្ធផល​នោះទេ ដោយសារតែ​សួរ​អ្វី​ក៏​មិនបាន​ដឹង ហើយ​លោកស្រី​ក៏​ជា​អ្នក​ឈរឈ្មោះ​ឲ្យ​គេ​ផងដែរ​។​

​ទាក់ទិន​ព្រឹត្តិការណ៍​ដ៏​កក្រើក​មួយ​នេះ មជ្ឈដ្ឋាន​នានា រួមទាំង​អ្នកសារព័ត៌មាន ដែល​បាន​ទៅយក​ព័ត៌មាន​ផ្ទាល់ និង​ផ្សាយ​ផ្ទាល់​ទាំងយប់ បាន​ទទូច​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​តឹងរឹង​បំផុត ពោល​មិន​ត្រឹមតែ​បិទ​ត្រឹម​មន្ទីរពេទ្យ​នោះឡើយ គឺ​ត្រូវ​រក​អ្នកទទួលខុសត្រូវ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងករណីនេះ មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​តាម​ព័ត៌មាន​មួយចំនួន មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​នេះ ពីមុន​មាន​ឈ្មោះថា «​សៀន​តា​យ​» ប៉ុន្ដែ​ក៏មាន​រឿងអាស្រូវ​លើ​ការព្យាបាល​ជំងឺ ក៏​ត្រូវបាន​ក្រសួងសុខាភិបាល បិទ​ចោល ប៉ុន្ដែ​ក៏​សុំ​បើក​ដោយ​ប្ដូរ​ឈ្មោះ វ៉ិ​ច​តូ​រៀ នេះ​តែម្ដង រហូត​មានរឿង​អាស្រូវ​ជា​លើក​ទី​២​។ នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏​បានចេញ​សេចក្ដីសម្រេច បិទ​មន្ទីរពេទ្យ​នេះ​ជា​ផ្លូវការ​ហើយ​។​

​សូមបញ្ជាក់ថា ករណី​កើត​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៦១A ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែលជា របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ។​

​ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ​ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×