Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

spot_img

​សៀមរាប ​៖ ​នៅ​ម៉ោង​ប្រមាណ​៨.១៨​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​តាមជើង​យន្តហោះ​ពិសេស​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ (APPF-27) ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ។​

​សូមជម្រាបថា សភា​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ APPF ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព សន្តិសុខ និង​កា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

APPF បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ នៅក្នុង​ប្រទេស​ជប៉ុន បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ២៧​ប្រទេស​។​

​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នឹង​ផ្តល់​ឱកាស សម្រាប់​សមាជិក​សភា​នៃ តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ពិនិត្យ​ការវិវត្ត​ថ្មីៗ ខាង​ផ្នែក​នយោបាយ​សង្គម និង វប្បធម៌ ដែល​កើតចេញ​ពី​សមាហរណកម្ម និង​កំណើន​សេដ្ឋកិច្ច​៕ ដោយ ​៖​ កូឡាប​

spot_img
×