Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​

spot_img

បន្ទាយមានជ័យ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឲ្យដឹងថា​ ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ៥០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹកដី​ប្រទេស​ថៃ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង បានអោយដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ ថ​.​ជ (​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​) ភេទ ស្រី អាយុ ៥៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ដោយ​អនុវត្តន៍​ទៅតាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​លេខ ០៥​អ​.​យ​.​ខ របស់លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០១​នាក់ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។​

​តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ ឈ្មោះ ថ​.​ស​.​ជ ភេទ ស្រី អាយុ ១៨​ឆ្នាំ បាន​បញ្ជាក់​ឲ្យដឹងថា ៖ ម្តាយ​របស់​ខ្លួន​ជា​អ្នក​ធ្វើការ​នៅ​ថៃ បម្រើ​ការងារ​នៅតាម​ផ្ទះ​(​ផ្ទះ​របស់​ជនសង្ស័យ​) ដោយ​មើលឃើញ​ការងារ​អាច​រក​ថវិកា​បាន​សមល្មម ម្តាយ​ខ្លួន​បាន​សុំ​ជនសង្ស័យ​ខាងលើ យក​ខ្លួន​ទៅ​ធ្វើ​ការងារ​ជាមួយ​ដែរ​(​គោលបំណង​កន្លែង​ផ្សេង​) លុះ​ចូល​ដល់​ទឹកដី​ថៃ ខ្លួន​ក៏​ត្រូវ​ជនសង្ស័យ​អោយ​ស្នាក់នៅ​កន្លែង​មួយ​ដែល​ជនសង្ស័យ​ជា​អ្នករៀបចំ​ជាមួយនិង​ប្រពន្ធ​របស់​ជនសង្ស័យ តែ​ពេល​ដែល​ប្រពន្ធ​ជនសង្ស័យ​បាន​ចូល​បន្ទប់ទឹក ស្រាប់តែ​ជន​សង្ស័យ​បាន​មក​រក​ខ្លួន​ពេល​កំពុង​ដេកលក់ ពេល​ដឹង​ខ្លួន​បានដឹង​ថា​ជនសង្ស័យ​ដេក​ព​ប​ពី​លើ​ខ្លួន​ហើយ​ខ្លួន​បាន​រើបម្រះ​រួច រត់​ទៅ​ឲ្យ​ប្រពន្ធ​ជនសង្ស័យ​ជួយ លុះដល់​យប់​បន្ទាប់​ពេល​ខ្លួន​កំពុង​ដេកលក់ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួន​រហូត​បាន​សម្រេច ១​លើក និង​បាន​គម្រាម​ថា​បើ​ប្រាប់​អ្នក​ទី​បី​ឲ្យដឹង​ជនសង្ស័យ​នឹង​ធ្វើបាប​មិន​ឲ្យ​រួច​ខ្លួន​ឡើយ និង​បាន​រំលោភ​មកលើ​ខ្លួន​ជា​បន្តបន្ទាប់​រហូត​សម្រេច​បាន ៤​លើក ដោយ​មាន​ការភ័យខ្លាច ខ្លួន​ក៏​យក​ឥ​វ៉ាន់​រត់ចេញ​ពី​កន្លែង​របស់​ជនសង្ស័យ​ទៅ​រស់នៅ​កន្លែង​ផ្សេង ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​បញ្ជាក់បន្ថែម​ថា ៖ បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិតជា​បាន​នាំ​ជនរងគ្រោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បាន​ស្នាក់នៅ​ជាមួយគ្នា​ចំនួន ៤​ថ្ងៃ ដោយ​ឃើញ​ជនរងគ្រោះ​នៅ​ក្មេង និង​ស្រស់ស្អាត​ខ្លួន​ទ្រាំ​មិន​បាន​ក៏​ចា​ប់ង្ខំ​រំលោភ​នាង ដោយ​គិត​ថា​នៅ​ប្រទេស​ថៃ​មិន​អាច​មាន​បញ្ហា​អ្វី​នោះ​ទេ ។​

​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​ពាក្យបណ្តឹង និងរ​តាម​ការបំភ្លឺ​របស់​ជន​រងគ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស រំលោភ​សេ​ពស​ន្ថៈ យ៉ាង​ពិតប្រាកដ កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×