Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ស្ទួច បុក​បង្កា​ន់ ស្ពាន​អ្នក​លឿង​

spot_img

​ព្រៃវែង ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួ​យកេីត​ឡេីង នៅលើស្ពាន​អ្នកលឿង គឺ​ឡានស្ទួច​មួយគ្រឿង បានបើកបុក​បង្កាន់ដៃ​ស្ពានអ្ន​កលឿង​ខូចខាត បាក់​បង្កាន់ដៃ​។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក បានបញ្ជាក់​ថា ហេតុការណ៍​នេះកើ​ត​ឡេីង​ប្រហែល​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១៥ ខែ​មករា​ឆ្នាំ​២០១៩ មាន​រថយន្តស្ទួច​មួយ​គ្រឿង​ស្លាក​លេខ ភ្នំពេញ​5A- 0521 ធ្វេី​ដំណេី​រពីកើ​ត​ទៅ​លិច​ឡេីង​ស្ពាន ដែល​អ្នក​បើកបរ​ប្រហែល​ជា​ងងុយដេក ឬ អាច​មក​ពី​រថយន្តស្ទួ​ចនោះ មាន​បញ្ហា ទេីប​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​បែបនេះ​។​

​រហូតដល់​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃ​ដដែល មិន​ទាន់​ដោះស្រាយ​បែប​ណា​នៅឡើយ គឺ​ឃើញ​ត្រឹមតែ​មន្ត្រី​សាធារណការ និង​មន្ត្រី​ចរាចរណ៍​ផ្លូវគោក មក​ពិនិត្យ​កន្លែងកេីតហេតុ​តែប៉ុ​ណ្ណោះ ព្រោះ​មិន​ទាន់​ដឹងថា ជនបង្ក និង​ឡាន​នេះ​ជា​របស់​បុគ្គល ឬ​ក្រុមហ៊ុន​ណា​នៅឡើ​យ​។ នគរបាល​បាន​និយាយថា វិធានការ​បន្ទាប់ គឺមាន​តែ​អូស​យក​រថយន្ត​បង្ក ទៅ​ការិយាល័យ​ចរាច​រណ៍ ដើម្បី​ដោះស្រាយ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×