Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រហារ​ជីវិត​ជនជាតិ​កាណាដា​ម្នាក់​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​

spot_img

ពលរដ្ឋ​កាណាដា​ម្នាក់​ក្នុង​ប្រទេស​ចិន ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។​ ​វិធានការ​របស់​ចិន​នេះ​ទំនងជា​ធ្វើឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំ​ង​រវាង​ទីក្រុង​ប៉េកាំង និង​អូ​តា​វា​។​

​តុលាការ​ចិន​ប្រកាសថា លោក Robert Lloyd Schellenberg ទទួលទោស​ប្រហារជីវិត​ដោយ​ផ្អែក​ទៅលើ​បទល្មើស​យ៉ាងធ្ងន់ធ្ងរ​របស់គាត់ និង​ផ្អែកទៅលើ​ក្រម​ព្រហ្មទណ្ឌ​របស់​ចិន​។​

​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​រិះគន់​ចំពោះ​វិធានការ​ចិន​។​

​បើ​តាម​ការបញ្ជាក់​របស់​តុលាការ លោក Robert Lloyd Schellenberg ត្រូវ​ក្រុម​ជួយ​ដូរ​គ្រឿងញៀន​បញ្ជូន​ទៅកាន់​ទីក្រុង Dalian ស្ថិតក្នុង​ខេត្ត Liaoning កាលពី​ថ្ងៃ​ខែ វិច្ឆកា​រ ឆ្នាំ ២០១៤ ដើម្បី​ឲ្យ​រត់ពន្ធ​គ្រឿង​ញៀន​ចំនួន ២២២​គីឡូក្រាម​ទៅកាន់​ប្រទេស​អូស្ត្រាលី​។​

​លោក Robert Lloyd Schellenberg និង​គូកន​ម្នាក់​បាន​ទិញ​ប្រដាប់ប្រដា ក្នុង​គោលបំណង​ច្រក​គ្រឿងញៀន​ទាំងនោះ​សារជាថ្មី មុន​ពេល​ពួកគេ​ដឹកបញ្ជូន​ចេញ​តាម​កុងតេ​ណឺ​។​

​ក្រោយពេល​គូកន​របស់​លោក​បាន​ចូលខ្លួន​ទៅ​កាន់​ប៉ូលីស លោក​បាន​រត់​ចេញពី​ទីក្រុង Dalian និង​ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០១៤​ដដែល​។ ការចាប់ខ្លួន​បាន​ធ្វើឡើង​ក្រោយពេល​គាត់​ព្យាយាម​រត់​ទៅ​កាន់​ប្រទេស​ថៃ​។​

​លោក Robert Lloyd Schellenberg បាន​និយាយ​មុន​ពេល​តុលាការ​ប្រកាស​សាលក្រម​ដូច្នេះ​ថា “​ខ្ញុំ​មិនមែន​ជា​អ្នករត់ពន្ធ​គ្រឿងញៀន​ទេ​។ ខ្ញុំ​មក​ប្រទេស​ចិន​ក្នុងនាម​ជា​​អ្នកទេសចរ​”​។​

​ចំណែក​ក្រុមគ្រួសារ​របស់​លោក​សំដែង​ការតក់ស្លុត​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​នោះ និង​បាន​សេចក្តីប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដែរ ដោយ​ស្នើ​រដ្ឋាភិបាល​កាណាដា​អោយ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×