Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​យន្តហោះ​ដឹក​ទំនិញ​នៅ​អ៊ីរ៉ង​ផ្តាច់​ជីវិត​មនុស្ស ១៥​នាក់​

spot_img

​យន្តហោះ​ដឹកទំនិញ​មួយគ្រឿង បាន​ធ្លាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ បណ្តាលឲ្យ​មនុស្ស​ចំនួន ១៥​នាក់​ស្លាប់​បាត់បង់​ជីវិត​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ CNN នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​បើ​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង​បានឲ្យដឹងថា យន្ត​ប្រភេទ Boeing 707 ដែល​ជា​របស់​កងទ័ព​អ៊ីរ៉ង បាន​ធ្លាក់​នៅ​ម៉ោង​ប្រមាណ ៨​កន្លះ​ព្រឹក ម៉ោង​នៅ​អ៊ីរ៉ង ក្បែរ​ទី​ក្រុងតេហ​រ៉ង (Tehran)​។​

​ភ្នាក់ងារ​សារពត៌មាន Fars បាន​រាយការណ៍​ថា ការធ្លាក់​កើតឡើង​នៅ​ពេល​វា​ហោះ​ខុស​គន្លង​ផ្លូវ ពេល​កំពុង​ព្យាយាម​ចុះចត នៅ​ព្រលាន​​ស្ថិត​ក្នុង​ទីក្រុង Kara​។​

​ភ្នាក់ងារ​សារពត៌មាន Fars រាយការណ៍​ថា “​ដោយសារ​កំហុស​របស់​អ្នកបើក បណ្តាល​ឲ្យ​វា​ធ្លាក់​នៅ​ព្រលាន Fath”​។​

​ចំណែក​អ្នកនាំពាក្យ​កងទ័ព​អ៊ីរ៉ង​បាន​និយាយថា មាន​មនុស​ចំនួន ១៦​នាក់​នៅ​លើ​យន្តហោះ ខណៈពេល​យន្តហោះ​ដឹកទំនិញ​នោះ​កំពុង​ដឹក​សាច់​ក្រហម​មក​ពី​ទីក្រុង Bishkek ប្រទេស​កៀហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) ទៅ​ប្រទេស​អ៊ីរ៉ង​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×