Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ចំនួន​៤​ខ្នង នៅ​ស្រុក​ព្រៃឈរ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​

spot_img

​កំពង់ចាម ៖ នៅ​យប់​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ២២​និង​៣៥​នាទី មាន មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ទ្រ​មុខ​ទី​១ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​ភ្លាមៗ លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ បាន​ដឹកនាំ និង​បញ្ជា​កម្លាំង​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដោយផ្ទាល់ ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ពន្លត់​អគ្គីភ័យ​ខេត្ត និង​ស្រុក​ជើងព្រៃ ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ករណី​អគ្គីភ័យ​​ឆាបឆេះ​នេះ រហូតមកដល់​ម៉ោង​២៣:៥០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង មិន​បណ្តាល​ឱ្យ​រីក​រាលដាល​ឆាបឆេះ​ផ្ទះ​អ្នក​ក្បែរ​ខាង​ទេ​។​

​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៥​គ្រឿង ទឹក​៨​ស៊ឺន​ទែន គឺ​​ស្រុក​ព្រៃឈរ ២​គ្រឿង ប្រើប្រាស់​ទឹក ៥​ស៊ឺទែន ស្រុក​ជើងព្រៃ ១​គ្រឿង ប្រើប្រាស់​ទឹក ១​ស៊ឺទែន រថយន្ត​ខេត្ត ២ គ្រឿង ប្រើប្រាស់​ទឹក ២​ស៊ឺទែន​។ ករណី​នេះ​បណ្តាលឱ្យ​ខូចខាត រួមមាន​ ៖

១.​ផ្ទះ​ឈ្មោះ លុយ វុន ប្រុស អាយុ​៤៨​ឆ្នាំ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​×៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ឈើ (​ខូចខាត​ទាំង​ស្រុក​) និង​សម្ភារ​:​ខូចខាត រួមមាន​: ផ្លាកដៃ​មាស​ទំងន់​២​ជី​, ម៉ូតូ ១​គ្រឿង ម៉ាក​សាន់​យាន់​, ប្រាក់ ១០០​ដុល្លារ​, ខ្សែក​ផ្លាក​ទីន ទំងន់ ២​ជី​, សម្ភារ​:​មួយចំនួនទៀត​។​

២.​ផ្ទះ​ឈ្មោះ សំរោង ណ​ត់ ភេទ​ស្រី អាយុ​៦១​ឆ្នាំ ផ្ទះ​មាន​ទំហំ ៧​ម៉ែត្រ​×១៣​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ឈើ (​ខូចខាត​ទាំងស្រុង​) និង សម្ភារ​:​ខូចខាត​: គ្រែ​៦, ទូ​១, ទូរទស្សន៍ ២​គ្រឿង​ ។

៣.​ផ្ទះ​ឈ្មោះ នុន អ៊ុំ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​×៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី (​ខូចខាត​ទាំងស្រុង​) និង​សម្ភារ​:​ខូចខាត​: ប្រាក់ ១០០​ដុល្លារ​, មាស ១​ជី និង​សម្ភារ​:​មួយចំនួនទៀត​ ។

៤.​ផ្ទះ​ឈ្មោះ វី ភាព ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​×៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​សង្ក័សី ជញ្ជាំង​សង្ក័សី (​ខូចខាត​ទាំងស្រុង​) និង សម្ភារ​:​ខូចខាត​: ស្រូវ ៥​បេ​, សម្ភារ​:​មួយចំនួនទៀត​ ។

​មូលហេតុ​នៃ​អគ្គិភ័យ​នេះ សមត្ថកិច្ច មិន​ទាន់​កំណត់​បាន ហើយ កម្លាំង​អធិការដ្ឋាន កំពុង​ធ្វើ​ការស្រាវជ្រាវ​៕ ​ដោយ​ ៖ ​រចនា​

spot_img
×