Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​មិន​ស្គាល់មុខ ចាក់​សម្លាប់​ស្ត្រី​ម្នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជិត​៤​ម៉ឺន​ដុល្លារ​

spot_img

​ស្ត្រី​វ័យ​ចំណាស់ ១​នាក់ ត្រូវបាន​ឃាតករ មិន​ស្គាល់​មុខ ប្លន់​សម្លាប់ យក​ទ្រព្យសម្បត្តិ​អស់​ជិត​៤​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​នគរបាល​មូលដ្ឋាន​ឲ្យដឹងថា​ ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ស្រុកកំណើត ស្ថិតនៅ​ឃុំ​ស្រៃអំបិល ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

សម្ភារៈដែល​ចោរ​ប្លន់​យក​ទៅ​បាត់ រួមមាន លុយ​ដុល្លារ​ចំនួន​៣០.០០០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​២​លាន​រៀល ខ្សែក​មាស​២​ដំឡឹង ចិញ្ចៀន​មាស​៥​ជី និង ខ្សែដៃ​មាស​៥​ជី​។​

​ករណី​នេះ​សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យ ជា​ឃាតករ​យក​មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×