Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មួយ​របស់​ស៊ុយអែត​ ​មានបំណង​វិនិយោគ ចំពោះ​ការដាំ​ឈើ យក​កា​បោន នៅក្នុង​ឧទ្យាន​តេជោ​សែនឬ​ស្សី​ត្រឹ​ប​

spot_img

​ភ្នំពេញ​ ៖ ​លោក បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ជួប​ជាមួយ​លោក Love Englund ដែល​ជា​អ្នកជំនួញ និង​ជា​អ្នក​ម្ចាស់​ក្រុមហ៊ុន The Room Design Studio នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ប្រទេស ស៊ុយអែត កាលពី​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ២០១៩ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោក Love Englund មានបំណង​វិនិយោគ​ចំពោះ​ការដាំ​ឈើ​យក​កា​បោន នៅក្នុង​ឧទ្យាន​តេជោ​សែនឬ​ស្សី​ត្រឹប​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​មាន​ទីតាំង​ក្នុងស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ​។ ដើម្បី​ជា​ការសិក្សា​លម្អិត លោក​នឹង​អញ្ជើញ​ទៅ​ទស្សនា​ឧទ្យាន​ដោយ​ផ្ទាល់​ដើម្បី​បានដឹងថា តើ​គួរ​ធ្វើ​កិច្ចការ​អ្វី​មុនគេ ហើយ​គួរ​ចាប់ផ្តើម​នៅ​ពេល​ណា​?

​ក្រោយ​ការសិក្សា​បាន​ជោគជ័យ​ហើយ គាត់​អាច​នឹង​ផ្តល់​អ្នកជំនាញ​មកពី​អ៊ឺរ៉ុប​ដើម្បី​ពិនិត្យមើល​គុណភាព​ដី ធ្វើតេស្ត​ដី ហើយ​វិច្ឆ័យ​ថា ដី​នោះ​គួរ​ដាំ​អ្វី ជាដើម ដោយ​ការសិក្សា​នោះ​នឹង​ប្រើពេល​២ ឬ​៣ ខែ ដើម្បី​សិក្សា​ភូមិសាស្ត្រ ហើយ​រាល់​ការចំណាយ និង​មន្ត្រី​បច្ចេក​ទេស គឺជា​ការទទួលខុសត្រូវ​របស់ ជនជាតិ​ស៊ុយអែត​នោះ​។​

​ដោយឡែក នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់​បណ្ឌិត្យសភា​ចារ្យ សុខ​ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​វិញ​នោះ លោក​បាន​សេរ​សេ​រថា «​ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​អ្នកវិនិយោគ​របស់​អឺរ៉ុប (​ជនជាតិ​ស៊ុយអែត​) ដែល​យើង​បាន​សង្កត់ធ្ងន់ ទៅលើ​បញ្ហា​បរិស្ថាន ថ្វី​ត្បិត​យើង​មាន​កម្ពស់​ខុសគ្នា មាន​ភ្នែក​ខុសគ្នា មាន​ពណ៌​សម្បុរ​និង​ភាសា​ខុសគ្នា​ក៏ដោយ តែ​យើង​មានគំនិត​ដូច​គ្នា ក្នុង​ការការពារ​បរិ​ស្ថាន ព្រោះ​ថា​យើង​រស់នៅ​លើ​ផែនដី​តែ​មួយ ហើយ​ទទួលទាន​ទឹក និង​ខ្យល់​អុកស៊ីសែន​បរិសុទ្ធ​ដូចគ្នា វា​ជា​រឿង​ប្រពៃ​ណាស់ ដែល​យើង​នឹង​រៀបចំ​អភិ​រក្ស​​និង​អភិវឌ្ឍ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេ​ជោ សែន​ឫស្សី​ត្រឹប​»៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×