Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​ផែនការ ។ លុយកាក់ ធ្លាក់ចុះ កើន​សម្ពាធ​អំពី​ការរក​ប្រាក់ ។ មនោសញ្ចេតនា គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អសកម្ម​ដល់​ទិន្នផល​ការងារ ត្រូវ​សម្រួល​ឥរិយាបថ​ឡើងវិញ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​ចំពោះមុខ ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ធម្មតា មិន​ត្រូវ​លោភលន់​ហួស​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ មិន​សូវ​ល្អ ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ក្លាហាន​បង្ហាញ​មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​សហការ​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ កុំ​ចចេស​មានះ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុ​នេះ​មិន​ត្រូវ​ចាញ់បោក​គេ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ព្យាយាម​យកចិត្តទុកដាក់​ក្នុង​ការងារ​នោះ​នឹង​ត្រូវបាន​ថ្នាក់លើ​មើលឃើញ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា​ងាយ​កើត​រឿង​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​ផ្លូវចិត្ត​អ្នក​មិន​នឹងនរ​មួម៉ៅ​ច្រើន ។​

​ឆ្នាំ​មមី ៖ ការងារ ការងារ​ជាច្រើន​បង្ហាញ​មក​ផ្ទួនៗ​ធ្វើឲ្យ​អ្នក​ងាកខ្លួន​មិនទាន់ ត្រូវ​នឹងនរ​ប្រឈម​បញ្ហា ។ លុយកាក់ ថ្ងៃនេះ​អ្នក​ត្រូវ​ចាំ​ពាក្យ “​បាត់​របស់​រំដោះគ្រោះ​” ហេតុ​នេះ​ទោះបី​មាន​បាត់​របស់​បន្តិចបន្តួច​ក៏​មិន​គួរ​ខ្ជះខ្ជាយ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​បង្ក​ទំនាស់​ជាមួយ​គូស្នេ​ហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​ជា​ង​មុន​ទៀត ដើម្បី​បញ្ចៀស​កំហុសឆ្គង ។ លុយកាក់ ថ្ងៃនេះ​អាច​ត្រូវ​ខាតបង់​ប្រាកកាស ឬ​ទ្រព្យសម្បត្តិ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ឈ្នានីស តែ​គ្រប់យ៉ាង​អ្នក​នៅ​តែ​អាច​ដោះស្រាយ​ដោយ​ស្រេច​បាច់ ។ លុយកាក់ ថ្ងៃនេះ​ទុកដាក់​កាបូប​ប្រាក់​ឲ្យបាន​ល្អ​ប្រយ័ត្ន​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​គូជីវិត ។​

​ឆ្នាំ​វក ៖ ការងារ គួរ​សម្រេច​ឲ្យអស់​កិច្ចការ​នៅ​សេសសល់ ។ លុយកាក់ ត្រូវ​គោរព​ច្បាប់​ចរាចរ បញ្ចៀស​ត្រូវ​រង​ការផាកពិន័យ ។ មនោសញ្ចេតនា កុំឲ្យ​ពាក្យអុជអា​ល​ពីក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ជឿជាក់​លើ​គ្នា​ជា​គ្រឹះ​របស់​ស្នេហា​ពិតប្រាកដ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ជួប​ឱកាសល្អៗ​ច្រើន ក្នុង​ការធ្វើ​ជំនួញ គួរ​ចេះ​ក្តាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្នប្រយែង​ខ្លួន ព្រោះ​សត្រូវ​ប៉ង​ឈ្នានីស​ក្នុង​ការងារ ។ លុយកាក់ ធ្លាក់ចុះ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា ៕​

spot_img
×