Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ចង់​ស្អាត​ខ្លាំង នារី​ម្នាក់​ខំ​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង ដើម្បី​បាន​លុយ​កែកុន​ច្រមុះ តែ​ជា​អកុសល​ត្រូវស្លាប់​ក្នុង​មន្ទីរពេទ្យ​ដោយសារ​…

spot_img

​នារី​វ័យ ១៩ ឆ្នាំ ម្នាក់ ដែល​បានសម្រេច​ធ្វើការ​វះកាត់​កែកុន​ច្រមុះ ត្រូវបាន​ប្រកាស​ស្លាប់​ពី​ប្រតិកម្ម​អាល់​ឡ៍រ​ហ្ស៊ី​ធ្ងន់ធ្ងរ ដោយសារ​ការប្រើ​ថ្នាំ​សន្លប់ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​ម្នាក់​ឈ្មោះថា Xi Lisha បាន​ទៅធ្វើ​ការវះកាត់​កែកុន​ច្រមុះ នៅឯ​មន្ទីរពេទ្យ Li Mei Kang នៅក្នុង​ខេត្ត Guiyang ប្រទេស​ចិន កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ។​

Xia ដែល​អមដំណើរ​ជាមួយ​ម្តាយ​របស់​នាង​ដែលមាន​ឈ្មោះថា Wang បាន​ទៅកាន់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង​ប្រហែល ១ ព្រឹក ។ ប្រតិបត្តិ​ការវះកាត់​ត្រូវបាន​សន្ម​ត់​អូសបន្លាយ​រយៈពេល​ពីរ​បី​ម៉ោង ប៉ុន្តែ នាង​មិនទាន់​ចេញ​មកវិញ​រហូតដល់​ម៉ោង​៥​ល្ងាច ។ ដោយសារ​មានការ​ព្រួយបារម្ភ ម្តាយ​របស់​នាង​ក៏​ចាប់ផ្តើម​សួរនាំ ។​

​ក្នុងអំឡុង​នូវ​អ្វីដែល​ត្រូវបាន​សន្ម​ត់​ថា​ជាការ​វះកាត់​ខ្លី និង​ងាយៗ Xia បានទទួល​រង​ពី​ប្រតិកម្ម​ដ៏​កម្រ និង​ធ្ងន់ធ្ងរ​មួយ​ហៅថា hyperthermia (​ដំណើរ​ឡើង​កំដៅ​) យ៉ាង​សាហាវ ។ បន្ទាប់មក ដំណើរ​ចង្វាក់បេះដូង​របស់​នាង​បាន​កើនឡើង​យ៉ាង​លឿន ហើយ​ក្តៅខ្លួន​ខ្លាំង ។ Xia ក៏បាន​ប្រកាច់​ជាមួយ​ដំណើរ​កន្ដ្រាក់​សាច់ដុំ​ដ៏​ធ្ងន់ធ្ងរ ។​

​នាង​ត្រូវបាន​គេ​បញ្ជូន​ភ្លាមៗ ទៅកាន់​មន្ទីរពេទ្យ​ផ្សេង ដើម្បី​ព្យាបាល​បន្ត ប៉ុន្តែ ក្រោយមក នាង​ត្រូវ​បានប្រកាស​ស្លាប់ ។

​ទន្ទឹម​នោះ​ផងដែរ ម្តាយ​របស់​នាង​អ្នកស្រី Wang ពុំ​ត្រូវបាន​គេ​ជូនដំណឹង​អំពី​ស្ថានភាព​ជំងឺ​របស់​កូនស្រី​គាត់​ទេ រហូតដល់​ម៉ោង ៨ យប់ ។ បន្ទាប់​មកដល់​មន្ទីរ​ពេទ្យ គាត់​ទើប​គាត់​បានដឹងថា កូនស្រី​របស់គាត់​ស្លាប់​ទៅហើយ ។​

​អ្នកស្រី Wang បាន​ទ្រ​ហ៊ោ​យំ​ខណៈ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា​៖ «​កូនស្រី​ខ្ញុំ​គ្រាន់តែ​ចង់​ស្អាត នាង​មិន​សម​ត្រូវស្លាប់​បែបនេះ​ទេ​» ។ អ្នកស្រី​បន្ថែមថា កូនស្រី​របស់គាត់​បាន​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង ដើម្បី​សន្សំ​លុយ​កែ​សម្ផស្ស​នេះ​ក្នុងតម្លៃ ២៦,០០០ យន់ (៣,៩០០ ដុល្លារ​) ។​

​បន្ទាប់​ហេតុការណ៍​ដ៏​គួរ​ស្លុតចិត្ត​នេះ​កើតឡើង អាជ្ញាធរ​ក៏បាន​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ។ ទោះយ៉ាងណា ទីបំផុត ខាង​មន្ទីរពេទ្យ​បាន​ឈានដល់​មាន​ព្រមព្រៀង សង​សំណង​ជំងឺ​ចិត្ត​ជាង ១.៦ លាន​យន់ (២៤០,០០០ ដុល្លារ​) ៕ ចន្ទី​

spot_img
×