Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​ប្រកាស​ព្យូ​រ​ការងារ​រយៈពេល​១​ខែ​ដោយ​លើក​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​កម្មករ​កម្មការិនី​២,១៨០​នាក់​ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់​៥០%

spot_img

​ខេត្តស្វាយរៀង​ ៖ កម្មករ​កម្មការិនី​ប្រមាណ​២,១៨០​នាក់​បាន​លើកគ្នា​ធ្វើបាតុកម្ម​តវា​ទាមទារ​ប្រាក់​៥០​ភាគរយ​ដោយ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​បានប្រកាស​ព្យូ​រ​ការងារ​រយៈពេល​១​ខែ​ដោយ​លើក​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​។​

​ករណី​ផ្ទុះ​បាតុកម្ម​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​រហូតមកដល់​ម៉ាង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥​មករា​២០១៩​នៅខាងមុខ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ​រ KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ស្ថិតនៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​បើតាម​ការ​ឱ្យដឹងពី​សំណាក់​លោក​អ៊ូ​សា​ខឿន​អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិ​ជា​ជីវៈ​ខេត្ត​និង​ជា​សម​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្តាល​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា មូលហេតុ​កម្មករ​កម្ម​ការ​នី​បាតុកម្ម គឺ​ដោយសារ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​ប្រកាស​សុំ​ព្យូ​រ​ការងារ​កម្មករ​រយៈ​ពេល​១​ខែ​មូលហេតុ​គ្មាន​អ្នកបញ្ជា​ទិញ​។ ហើយ​ការ​បាតុកម្ម​តវ៉ា​នេះ​កម្មករ​កម្ម​ការ​នី​បានទាមទា​សុំ​ឲ្យ​ថៅកែរ​បើកប្រាក់​ឲ្យ​កម្មករ​កម្ម​ការ​នី​ចំនួន​៥០​ភាគរយ​ឲ្យ​កម្មករ ក៏ប៉ុន្តែ​ភាគី​ថៅ​កែង​រោងចក្រ​មិន​យល់ព្រម​ទើប​ផ្ទុះ​ការ​តវា​ដោយ​នាំគ្នា​ធ្វើបាតុកម្ម​បែបនេះ​។​ចំពោះ​ព័​ត៍​មាន​លំអិត​នឹងធ្វើ​ការ​ជំរាបជូន​នាពេល​ក្រោយ​ជា​បន្តទៀត​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×