Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​២ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​

spot_img

​ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​២​នេះ ពិតជា​ទទួលបាន​លទ្ធ​ផល​ជា​វិជ្ជមាន ហើយ​ជឿជាក់ថា ប្រជាជន​ទាំងពីរ មាន​ឆន្ទៈ​ពេញលេញ​ក្នុង​ការបំពេញ​នូវ​តម្រូវការ​ទាំងអស់​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​លោក​បណ្ឌិត ចូ​សែ​ហ្វ ហ្វែ​ល​ធឺរ (H.E Dr Joseph Felter) ឧបការី​រង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​។​

កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​២ បានរៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ការពារជាតិ ដោយមាន​វត្តមាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​លោក​បណ្ឌិត ចូ​សែ​ហ្វ ហ្វែ​ល​ធឺរ (H.E Dr Joseph Felter) ឧបការី​រង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។ កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​២

ថ្លែង​បើក​កិច្ចប្រជុំ​នោះ លោក​រដ្ឋលេខាធិការ នាង ផាត ក្នុងនាម សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា​៖ កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​១ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ ដែលជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​អន្តរ​កម្ម​ប្រកប ដោយ​ផ្លែផ្កា ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ការពារជាតិ រវាង​ប្រទេស​យើង​ទាំងពីរ​។ លោក​បាន​បន្តថា​៖ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ខណៈដែល​មិត្ត​បរទេស​ភាគច្រើន​ចាត់ទុកថា​ជាការ​វិវត្តន៍​វិជ្ជមាន​មួយ ហើយ​បាន​សរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការប្រឹងប្រែង​របស់​យើង​ចំពោះ​ការ​ឆ្ពោះទៅមុខ​។ ជាមួយគ្នានេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​ថ្លែងថា​៖ កិច្ចប្រជុំ​ពិភាក្សា​នយោបាយ​យោធា កម្ពុជា​-​អាមេរិក លើក​ទី​២​នេះ ពិតជា​ទទួលបាន​លទ្ធ​ផល​ជា​វិជ្ជមាន ចំពោះ​សកម្មភាព​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​ជា​បន្តបន្ទាប់ និង​ជឿជាក់ថា កិច្ចពិភាក្សា​នេះ នៅតែ​ជា​វេទិកា​ធ្វើការ​ដ៏​មាន​សារសំខាន់ ដើម្បី​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​កម្ម​វិធី សហប្រតិបត្តិ​ការការពា​រ​ជាតិ របស់​ប្រទេស​ទាំងពីរ កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​ជឿជាក់ថា ប្រជាជន​ទាំងពីរ មាន​ឆន្ទៈ​ពេញលេញ​ក្នុង​ការបំពេញ​នូវ​តម្រូវការ​ទាំងអស់​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​លោក​បណ្ឌិត ចូ​សែ​ហ្វ ហ្វែ​ល​ធឺរ (H.E Dr Joseph Felter) ឧបការី​រង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ បាន​ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់អោយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​ភាព​បើកចំហ និង​មាន​ភាពសេរី និង​ពិភាក្សា​ពី​ការដែល​ទំនាក់ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ អាចជួយ​កម្ពុជា​ក្នុងការ​រក្សា​អធិបតេយ្យភាព​របស់ខ្លួន​បាន ដោយ​គ្មាន​ការបង្ខិតបង្ខំ ដើម្បី​ធានាបាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ជាមួយគ្នានេះ នឹង​ពិភាក្សា​សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា និង​យោធា នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាពជឿនលឿន​ក្នុងការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែទម្រង់​ផងដែរ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×