Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ បទល្មើស​មានការ​ថយចុះ ប៉ុន​ន្តែ​សកម្មភាព​តវ៉ា​ផ្សេងៗ​មានការ​កើនឡើង ជាមួយនឹង​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សាបាន​ភាពស្ងប់ស្ងាត់​

spot_img

​ភ្នំពេញ ​៖ កងរាជអាវុធហត្ថ​បានចេញ​របាយការណ៍​ប​ទ​ល្មើស ដែល​កើតឡើង​ឆ្នាំ​២០១៨ មាន​ចំនួន​៣.៧៧១​លើ​៤.៦១៧​លើក ត្រូវបាន​បង្ក្រាប​ចំនួន​២.៥៤៩​លើ​២.៧២៧​លើក ក្នុងនោះ​ជនល្មើស​ចំនួន ៣.៧៨៥​នាក់ ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្ទ​ន្ទា​ទោស​តាម​នីតិវិធី​ច្បាប់​។ បទល្មើស​មានការ​ថយចុះ ទាំង​បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧​កន្លងទៅ ប៉ុន្តែ​សកម្មភាព​តវ៉ា​ផ្សេងៗ​មានការ​កើនឡើង ជាពិសេស​ករណី​កូ​ដ្ឋ​កម្ម និង​ការប្រមូលផ្តុំ​មនុស្ស ជាមួយនឹង​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សាបាន​ភាពស្ងប់ស្ងាត់​ល្អ​ ។​

​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៥​ខែមករា​នេះ បាន​ឲ្យ​ដឹងថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ កងរាជអាវុធហត្ថ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​ការងារ​ឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅក្នុង​របាយការណ៍​ស្វាគមន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាងថា​៖ ក្នុង​ឆ្នាំ​២០១៨ បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សាបាន​ភាពស្ងប់ស្ងាត់​ល្អ​។ បទល្មើស​មានការ​ថយចុះ ទាំង​បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧​កន្លងទៅ ប៉ុន្តែ​សកម្មភាព​តវ៉ា​ផ្សេងៗ​មានការ​កើនឡើង ជាពិសេស​ករណី​កូ​ដ្ឋ​កម្ម និង​ការប្រមូលផ្តុំ​មនុស្ស​។ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏មាន​ការកើនឡើង​ដែរ ក្នុងនោះ​មាន​នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ បាន​ស្លាប់ ចំនួន​១១​នាក់​ផងដែរ​។ លោក មេបញ្ជាការ​បន្តថា​៖ បើ​ប្រៀបធៀប​នឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ បទល្មើស​កើតឡើង ចំនួន​៣.៧៧១​លើ​៤.៦១៧​លើក ត្រូវបាន​បង្ក្រាប​ចំនួន​២.៥៤៩​លើ​២.៧២៧​លើក ក្នុងនោះ​ជនល្មើស​ចំនួន ៣.៧៨៥​នាក់ ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្ទ​ន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​។ ទន្ទឹមនឹងនេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​បាន​យ៉ាង​ខ្ជាប់ខ្ជួន ក្នុងនោះ​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្តាប់ ធ្នាប់ ជូន​គណៈប្រតិភូ​ជាតិ កិច្ចប្រជុំ​ធំ តូច និង​ព្រះ​រាជពិធី​សម្ពោធ​សមិទ្ធិផល​នានា របស់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ពិធីបុណ្យ​នានា ចំនួន​១៣១.៣៨៤​លើក ប្រើប្រាស់​កម្លាំង​ជាង​១​លាន​នាក់ រថយន្ត​ជាង​១៤​ម៉ឺន​គ្រឿង និង​ទោច​ចក្រ​ក្រ​យានយន្ត ជាង​៣១​ម៉ឺន​គ្រឿង​ផងដែរ​។ ក្រៅពីនោះ​ក៏​នៅមាន​សកម្មភាព​សង្គ្រោះ ការងារ​សណ្តាប់ធ្នាប់ ការងារ​អប់រំ ការងារ​បង្ក្រាប ការងារ​សង្គមកិច្ច និង​ការងារ​ជាច្រើន​ដល់​សង្គម​។ លោក សៅ សុខា បញ្ជាក់ទៀតថា​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានរៀបចំ​ត្រៀមកម្លាំង​ទាំង​៤​ទិស នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​អន្តរាគមន៍​ឱ្យបាន​ទាន់ពេលវេលា នៅពេល​មាន​សកម្មភាព ឬ​ព្រឹត្តិការណ៍​ណាមួយ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៅក្នុង​ឱកាស​នោះ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​នាយ នាយរង និង​ពល​អាវុធហត្ថ ដែល​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ​របស់ខ្លួន នៅក្នុង​ការចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុកថា ​៖ កម្លាំង​កងរាជអាវុធហត្ថ​ជា​មន្ត្រី​យុត្តិធម៌ ជា​កម្លាំង​ស្នូល ក្នុងការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំងប្រទេស ជាពិសេស​កម្លាំង​អន្តរាគមន៍​ដ៏​ទាន់ពេលវេលា និង​នៅជាប់​លាប់​ជានិច្ច ជាមួយ​ប្រជាពលរដ្ឋ​។ បើទោះជា​យ៉ាងនេះ​ក្តី សម្តេច​ពិជ័យ​សេនា ស្នើឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ បន្ត​ពង្រឹង​សមត្ថ​​ភាព​​បន្ថែមទៀត ដើម្បី​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ និង​បាន​ជំរុញ​លើកទឹកចិត្ត ឲ្យ​កងរាជអាវុធហត្ថ​ទាំងអស់ បន្ត​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ និង​ការពារ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា ស្របតាម​អនុសាសន៍​ណែនាំ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×