Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​មន្ត្រី​យោធា មិន​គោរ​ច្បាប់ បើក​បំពាន​ភ្លើងស្តុប​ក្រហម បុក​មនុស្ស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់​

spot_img

បន្ទាយមានជ័យ ​៖ រថយន្ត​មន្ត្រី​យោធា​ម្នាក់ បើក​មិន​គោរព​ភ្លើងស្តុប​ពណ៌​ភ្លើង​ក្រហម នៅតែ​ជម្នះ​ទៅមុខ បណ្តាល​ឲ្យ​បុក​ម៉ូតូ ដែល​កំពុងបើក​ដោយ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ ស្ថិតនៅ​ចំណុច​ភ្លើងស្តុប ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១១​និង​២០​នាទី ។​

​យោងតាម​របាយការណ៍​ពី លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា ៖ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង រវាង​រថយន្តបុក ម៉ូតូ​រួច​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ក្នុងទិសដៅ​ផ្ទុយគ្នា​ចំណុច​ភ្លើងស្តុប លើផ្លូវ​ជាតិ​លេខ​៥៦A ក្នុងភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ឌី​មិច ពណ៌​ត្រេអ៊ី ផ្លាក់លេខ ខ​.​ម 0847 បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ណុំ​សុគា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​រស់នៅ​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា ។

ជនសង្ស័យ បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ច​ណុ​ច​ភ្លើងស្តុប​មាន​ភ្លើង​ក្រហម មិន​ព្រម​ឈប់ នៅតែ​ទៅមុខ បាន​ទៅបុក​ម៉ូតូ​គ្រឿ​មួយ និង​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2012 ពាក់​ស្លាក​លេខ 1G:8620 បន្ទាយមានជ័យ បើកបរ​ដោយ​ឈ្មោះ នូវ ព្រឿ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិព​ន្សា​យ​ជើង ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត រួច​រថយន្ត​នោះ​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក់​កាមរី​ពណ៌​ស្លែ​ស៊េរី​ឆ្នាំ​1992 (​ដែល​ឈប់​ចាំ​ភ្លើងស្តុប​ពណ៌​ក្រហម​) ដើ​កបរ​ដោយ​ឈ្មោះ ដន ស ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​បាន​បន្តថា ក្នុងករណីនេះ បណ្ដាល​ឲ្យ​ឈ្មោះ នូវ ព្រឿ​ន របួស​បែកក្បាល​(​ធ្ងន់​)​នឹង​បាក់ក​ជើងឆ្វេង បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​emerjence​។ សម្ភារ ម៉ូតូ​ទ​ខូចខាត​ធ្ងន់​រថយន្ត​ទាំងពីរ ខូចខាត​ស្រាល​យក​រក្សាទុក នៅ​អធិកា​ស្រុក​ស្វាយចេក​។​

​បច្ចុប្បន្ន ជនសង្ស័យ​កម្លាំង​នគរបាល​ជំនាញ​បាន នាំមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្វាយចេក​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×