Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ ឱ្យ​លោក គង់ គាំ និង លោក​គង់ បូរ៉ា​

spot_img

ព្រះមហាក្សត្រ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​១៥​មករា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ ផ្តល់​នីតិសម្បទា​ឡើង​វិញ​ឱ្យ​ឈ្មោះ គង់ គាំ និង គង់ បូរ៉ា ពីរ​នាក់​ឪពុក​កូន ដែល​ត្រូវបាន​តុលាការ​កំពូល ចេញ​ដីកាហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​5​ឆ្នាំ​។ ព្រះអង្គ ក៏​ត្រាស់​បង្គាប់​ឲ្យ​សម្តេច​តឹ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា អនុវត្តន៍​តាម​ព្រះរាជក្រឹត្យ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​។​

​លោក​គង់ គាំ បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​ការអំពាវនាវ (​ឃាត់​ឃាំង​) របស់លោក សម រង្សុី គឺជា​ការបំផ្លាញ​ខ្លួនឯង​។ កាលពី​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ​២០១៩ ម្សិលមុិញ​នេះ ខ្ញុំ​បាន​ដាក់​លិខិត​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​លោក​ជួយ​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ សូម​ព្រះអង្គ​ព្រះរាជទាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​។​

​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នឹង​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​តាម​បំណង​ដ៏​មុតមាំ​មូល​មាត់​រហូត​មក​របស់​ថ្នាក់ដឹកនាំ​គណបក្ស ឆន្ទៈ​ខ្មែរ ខ្ញុំ​នឹង​ទៅ​ទទួល​ឋានៈ​ជា​ទីប្រឹក្សា​របស់​គណបក្ស ឆន្ទៈ​ខ្មែរ​ជាក់​ជាមិនខាន​។​ ជា​អ្នកដឹកនាំ (​កម្លាំង​នយោបាយ​) ត្រូវ​ដឹង យល់​យ៉ាង​សុីជម្រៅ​ពី​បរិយាកាស និង​ជម្រើស​សម្រាប់​កាលៈទេសៈ​នីមួយៗ​។​

​មាន​ភ្នំពេញ​ប៉ុស្តិ៍​ជា​សាក្សី (​មុន​ឆ្នាំ​២០១៦ មុន​CNRP​ត្រូវ​រំលាយ មុន​មេដឹកនាំ​CNRP​បាត់បង់​ទាំង​ស្រុង​សិទ្ធ​សេរីភាព​ដោយ​អំណាច​តុលាការ​) ខ្ញុំ គង់ គាំ មាន​យោបល់​ថា ការរួបរួម​គ្នា​ជា “​គណបក្ស​ថ្មី​មួយ​” ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត (​ប្រាំ​ឆ្នាំ​ម្តង​ជា​ទៀងទាត់​) តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ជម្រើស​តែមួយគត់​។

សូម​គោរព​សរសើរ​គណបក្ស ឆន្ទៈ​ខ្មែរ ដែល​មិន​ទុក​អោយ​ឱកាស​កន្លងផុត​ដោយ​គ្មាន​ផ្តល់ឱកាស​ថ្មី​សម្រាប់​អតីត​សកម្មជន​នយោបាយ និង​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នកគាំទ្រ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ពេល​បោះឆ្នោត​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។​

​សោកស្តាយ​បំផុត (​ដែល​ពេលនោះ​មេដឹកនាំ​អញ​និយម ប្រធាន​ចលនា និង​ក្រុម​ជក់ខ្យល់​បុគ្គលនិយម ជាមួយ​បក្សពួក​ជាប់​ខ្សែ​និយម បាន​ដេក​ផ្ទះ បាន​ទុក​ម្រាមដៃ​ស្អាត បាន​រុញ​ស៊ីក្លូ​ចូល​ឡាន …​គឺ​លើក​អំណាច​ជូន​…​សម្លាប់​ប្រជាធិបតេយ្យ​។​

បរាជ័យ​គ្រប់​ជំ​ហ៊ាន​មិន​ឆ្អែត​ទេ ក្រោយ​ពី​បោក​បញ្ឆោត​ថា​ចាំ​ពេលនេះ ចាំ​ពេល​នោះ ប្រាកដ​យ៉ាងនេះ​យ៉ាងនោះ ។​ល​។ ម្តង​ជា​សន្និសីទ​កម្រិត​ពិភពលោក ម្តង​ជា​វេទិកាសាធារណៈ ប្លន់​ឋានៈ​ជា​ប្រធាន​ស្តីទី (​បក្ស​ខ្មោច​) ហួច​ផ្លុំ​អា​គម សម រង្សុី​-​កឹម សុខា ជា​មនុស្ស​តែ​មួយ – ទម្លាក់ចោល​ការចោទប្រកាន់​-​សង​អំណាច​-​បោះឆ្នោត​ឡើងវិញ​-​អន្តរជាតិ​សង្កេតការណ៍ ។​ល​។ (​សោយ​ក្លិន​មិន​ឆ្អែត​-​ទទួល​ស្នូរ បាន​ខ្យល់​)​។​

ពេលវេលា​មានតម្លៃ ខ្ញុំ​លើក​ទឹកចិត្ត និង​ជម្រុញ​គម្រោង​គណបក្ស ឆន្ទៈ​ខ្មែរ ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាង​មុខ​កុំបី​ខាន​។

​ពិត​ជា​ក្នុង​ចេតនា​ល្អ (​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​) បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ពី ២៤​ដល់ ២៧ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ពី ២១ ដល់ ២៧ សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ពី​១១ ដល់ ២១ គឺ​បើក​ឱកាស​អោយ​គណបក្ស ឆន្ទៈ​ខ្មែរ​ទទួល​សម្លេង​ពី​ទាំង CPP ហ្វុន​ស៊ីនបុិច រួបរួម​ជាតិ និង​អតីត CNRP​។

​សូម​អតីតមន្ត្រី​ជាប់ឆ្នោត​របស់​អតីត​CNRP អាច​ទទួល​យក​អំណាច​វិញ​ជា​CPP​ហើយ បោះឆ្នោត​គាំទ្រ​គណបក្ស ឆន្ទៈ​ខ្មែរ ដើម្បី​អោយ​ឆ្នាំ​២០១៩ មាន​អំណាច​ពហុបក្ស​នៅ​មូលដ្ឋាន ដើម្បី​ការ​ឆ្នោត​ឆ្នាំ ២០២២ និង​ឆ្នាំ​២០២៣ មាន​អំណាច​ពហុបក្ស​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា​វិញ​កុំបី​ខាន​។​

​គង់​គាំ និង​គង់ បូរ៉ា (​ឳ​ពុក និង​កូន​) ស្រឡាញ់​មាតុភូមិ​កម្ពុជា គោរព​រដ្ឋធម្មនុញ្ញ (​ច្បាប់​នានា​) និង​គោរព​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៀងទាត់​ណាស់​។​

សម រង្សុី ទទួលស្គាល់​ថា​ខ្លួន​ជា​ទណ្ឌិត ទើប​បាន​ប្រកាស​បញ្ចប់​សមាជិកភាព និង​លះបង់​តួនាទី​ប្រធាន CNRP តើ​មិនមែន​ដោយសារ​អានុភាព​ច្បាប់​របស់​ប្រទេស​ទេ​ឬ​?

CNRP ក៏​ទទួលស្គាល់​ច្បាប់​របស់​ប្រទេស​ដែរ​តើ បាន​ជា​មិន​ប្រើ​រូប​សញ្ញា​ទណ្ឌិត សម រង្សុី​-​កឹម​សុខា ចាប់ដៃ​គ្នា​នោះ​។​

SRP ក៏​ធ្វើ​សមាជ​ប្តូរ​ឈ្មោះ​ទណ្ឌិត​សម រង្សុី ចេញ​ទៅ​ជា​គណបក្ស ភ្លើងទៀន​វិញ គឺ​ដោយសារតែ​ច្បាប់​។​

​គង់ គាំ ដែល​បាន​ដកឃ្លា​នៅ​ឆ្នាំ​២០១៥ ដោយ​ហេតុផល​សុខភាព រួច​បាន​បញ្ចប់​សមាជិក​ភាព និង​តួនាទី​ប្រធាន SRP និង​សុំ​ចូល​និវត្តន៍​ពី​ការងារ​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០១៦ មុន​បញ្ចប់​នីតិកាល ហើយ​មិន​ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​តាម​ការរៀបចំរ​បស់ CNRP នៅ​ឆ្នាំ​២០១៧​នោះ គឺ​ខ្ញុំ គង់ គាំ មិន​ស្ថិត​ក្នុង​រចនាសម្ព័ន្ធ CNRP ទៀត​នោះ​ទេ​។​

គង់ គាំ ជាប់​បម្រាម​របស់​សាលដីកា​តុលាការ​កំពូល​ដោយ​គ្មាន​ហេតុផល​ជាក់ស្តែង ដូចនេះ​ការទទួល​យុត្តិធម៌ ដើម្បី​មាន​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ គឺ​គ្មាន​ពាក់ព័ន្ធ CNRP ទេ​។ សូម​កុំ​លាប​ព័ណ៌​ទាំង​បំពាន និង​មាន​ចេតនា​បង្កាច់បង្ខូច​តាម​មារយាទ​ស​ពូជ​អោយសោះ​។

ប្រធាន CNRP ដែល​រំលាយ​ដោយ​ច្បាប់ ហើយ​ថ្នាក់ដឹកនាំ​ដែល​ល្មើស​សាលដីកា​តុលាការ​កំពូល ប្រើ​តួនាទី និង CNRP ក្រៅច្បាប់ នាំ​អន្តរជាតិ​បំផ្លាញ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​កត្តា​ដែល គង់ បូរ៉ា មិន​អាច​បន្ត​រួម​ដំណើ​រកក្នុង​អំពើ​ក្បត់​ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅទៀត​បាន​ឡើយ​។ បំរើ​ប្រទេស និង​បំរើ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​បញ្ច្រាស​ចរន្ត​ទេ​។​

​សមាសភាព (​អង់​តែ​ន CNRP) លិចធ្លោ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាន និង​កំពុង​រង់ចាំ​ការ​ចូល​ស្រុក​របស់ “​ប្រធានស្តីទី Everywhere” រួចហើយ សូម​អ្នកក្លាហាន​ប្រវត្តិសាស្ត្រ​កុំ​ក្រលាស់សម្តី​។ ឆ្លង​ឆ្នាំ​ថ្មី​សកល មិន​ចូល​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ តម្លៃ​ក្លាហាន​កាន់តែ​ចុះខ្សោយ​ទៅៗ (​រហូត​មាន​ឈ្មោះ​ជា​មេដឹកនាំ​នយោបាយ​កុហក បោកប្រាស់ ក្មាន​គូរ​ប្រៀប​ក្នុង​ប្រវត្តិសាស្ត្រ​។​

​រង់ចាំ​ជួបគ្នា​នៅ​សមរភូមិ​នយោបាយ​ថ្មី​ដែល​លែង​ជា​មិត្ត​ជិតស្និទ្ធ ប៉ុន្តែ​ជា​គូបដិបក្សដ៏​ខ្លាំងក្លា​នឹកស្មាន​មិនដ​ល់​ឡើយ​៕​ ដោយ​ ៖ ​រចនា

 

spot_img
×