Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​រុក្ខជាតិ​ដែល​ចិន​យក​ទៅ​ដាំ​នៅ​ឋាន​ព្រះ​ច័ន្ទ បាន​ដុះ​ចេញ​ពន្លក​

spot_img

​គ្រាប់​រុក្ខជាតិ​ជាច្រើន ដែល​បេសកម្ម​ចិន​បាន​យក​ទៅ​ដាំ​នៅ​ឋាន​ព្រះ​ច័ន្ទ បាន​ដុះ​ចេញ​ពន្លក ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ការស្រាវជ្រាវ​រយៈពេល​វែង​នៅលើ​​ឋាន​ព្រះ​ច័ន្ទ​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​រដ្ឋបាល​អវកា​ស​ជាតិចិន​។​

​បេសកម្ម​រុករក​នៅ​ឋាន​ព្រច័ន្ទ​របស់​ចិន​ឈ្មោះ Chang’e-4 បាន​ចុះចត​នៅលើ​ឋាន​ព្រះ​ច័ន្ទ​កាលពី ថ្ងៃទី ៣ ខែ​មករា​នេះ ដោយ​មាន​នាំ​យក​ឧបករណ៍​ជា​ច្រើន​ទៅ​ជាមួយ​ដើម្បី​ធ្វើការ​វិភាគ​នៅ​ទីនោះ​។​

​យាន​អ​វ​កា​និក​ធ្លាប់បាន​ដាំ​រុក្ខជាតិ​ពីមុន នៅ​ស្ថាន​នីយ៍អ​វកាស​អន្តរជា​តិ ប៉ុន្តែ​មិន​ដែល​បាន​សា​កដាំ​នៅលើ​ព្រះ​ច័ន្ទ​នោះទេ​។​ ​ការ​​ដែល​អាច​ដាំ​រុក្ខជាតិ​បាន​នៅលើ​ព្រះ​ច័ន្ទ​បែបនេះ នឹង​ក្លាយជា​បេសកម្ម​រុករក​នៅ​លំហ​អាកាស រយៈពេល​វែង ដូច​ទៅ​នឹង​ការធ្វើដំណើរ​ទៅ​កាន់​ភព​ក្រហម (Mars) អញ្ជឹង​ដែរ​។​

​ការ​អាច​ដាំ​រុក្ខជាតិ​បាន​នៅលើ​ឋាន​ព្រះ​ច័ន្ទ វា​អាច​មានន័យថា យានអវកាស​និក​អាច​ប្រមូល​ផល​​ពី​រុក្ខជាតិ​របស់​ពួកគេ​បាន​ដោយ​ផ្ទាល់​នៅ​លើ​លំហរ ហើយ​វា​អាចជួយ​កាត់បន្ថយ​រយៈពេល ក្នុង​ការវិលត្រឡប់​ទៅ​ផែនដី​វិញ ដើម្បី​ផ្គត់ផ្គង់​អាហារ​ជាថ្មី​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×