Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស អាយុ ២​ឆ្នាំ​ម្នាក់ ​ធ្លាក់​ចូល​អណ្តូង​ខួង​ជម្រៅ ១០០​ម៉ែត្រ នៅអេ​ស្ប៉ាញ​

spot_img

​ក្រុម​សង្គ្រោះ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​កំពុង​បន្ត​ការស្វែងរ​ក​កុមារា​ម្នាក់​អាយុ ២​ឆ្នាំ ដែល​បាន​ធ្លាក់​ចូល​ក្នុង​អណ្តូង​ខួង​ជម្រៅ ១០០​ម៉ែត្រ នៅ​ភាគខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ក្មេង​ប្រុស​នោះ​មានឈ្មោះ​ថា Julen ហើយ​គេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ កំឡុង​ពេល​ធ្វើដំណើរ​កំសាន្ត​ជាមួយនឹង​ក្រុមគ្រួសារ​ទៅលេង​កសិដ្ឋាន​របស់​សាច់ញាតិ នៅ​តំបន់​ភ្នំ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​សារពត៌មាន​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ daily El Pais បានឲ្យដឹងថា ក្មេង​ប្រុស​នោះ​បាន​ធ្លាក់​ចូល​ក្នុង​អណ្តូង​យ៉ាង​តូច​មួយ​យ៉ាងច្បាស់ ហើយ​សាច់ញាតិ​ដែល​នៅ​កន្លែងកើតហេតុ​និយាយថា គ្មាន​នរណា​អាច​ទប់​ក្មេង​នោះ​បាន​ឡើយ​។​

​រហូតមកដល់​ពេលនេះ ក្រុម​សង្គ្រោះ​បាន​ត្រឹម​តែ​រក​ឃើញ​ប្រអប់​ដាក់​ស្ករ​គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​អណ្តូង ដែល​ក្មេង​ប្រុស​នោះ​បាន​កាន់ នៅពេល​គេ​បាត់​ខ្លួន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកស្រី Maria Gamez អ្នកតំណាង​របស់​រដ្ឋាភិបា​លអេ​ស្ប៉ាញ​ក្នុង​ខេត្ត Malaga​។​

​អ្នកស្រី​បញ្ជាក់​បន្ថែម​ទៀត​ថា “​វា​ត្រជាក់ និង​សើម ហើយ​វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​ការស្វែងរក​នោះ​ទីនោះ​។ គ្មាន​នរណា​ម្នាក់​បាន​ត្រៀម​រៀបចំ​រួចរាល់​ក្នុងកា​រជួយ​សង្គ្រោះ​មនុស្ស​ចេញ​ពី​អណ្តូង​ដ៏​តូច​បែប​នោះ​ទេ​”​។​

​អណ្តូង​នោះ​មាន​រង្វង់​ទំហំ​ត្រឹមតែ ២៥​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​ទំហំ​តូច​ខ្លាំង​។​

​អ្វី​ដែល​អ្នក​សង្គ្រោះ​កំពុង​ធ្វើបាន គឺ​ពួកគេ​ព្យាយាម​ទប់​ដី​មិន​អោយ​ធ្លាក់​ចូល​ក្នុង​អណ្តូង ខណៈ​កំពុង​ដុតដៃដុតជើង​បន្ត​ស្វែងរក​ក្មេង​នោះ​។​

​កាមេរ៉ា​ចំនួន ២​ក៏​ត្រូវបាន​គេ​ដាក់​ខ្សែ​បន្ទាប​ទៅ​ខាង​ក្រោម​ផងដែរ ប៉ុន្តែ​មិន​អាច​ចាប់​ឃើញ​សញ្ញា​របស់​ក្មេង​នោះឡើយ​។​

​អណ្តូង​នោះ​ត្រូវបាន​គេ​ខួង​កាល​ពី​មួយ​ខែ​មុន​ដើម្បី​យក​ទឹក​នៅ​ពេល​ខាងមុខ ហើយ​វា​មិន​ត្រូវបាន​គេ​គ្រប់ ឬ​ការពារ​នោះទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×