Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​យោធភូមិភាគ​ទី​៥ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១ ថៃ ជួប​ឆ្លាស់​វេន​ប្រចាំឆ្នាំ​

spot_img

​ព្រំដែន​កម្ពុជា​-​ថៃ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧ មេ​យោធភូមិភាគ​ទី​៥ កម្ពុជា​និង​កងទ័ព​ភូមិភាគ​ទី​១ ថៃ​ជួប​ឆ្លាស់​វេន​ប្រចាំ​ឆ្នាំ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ​-​ខ្លង​លឹក នៃ​ខេត្ត​ស្រះកែវ​។​
​គណ​: ប្រតិភូ​យោធភូមិភាគ​ទី​៥ មាន​១៣​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុន សេង មេ​បញ្ជ​ការរង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​ប្រតិភូ​កងទ័ព​ភូមិភាគ​ទី​១ ចំនួន​១៣​នាក់​ ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ គូ​គាត ស្រ៊ី​ណា​កា មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ និង​ជា​មេបញ្ជាការ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កងទ័ព​ទី​១ ។​

​ភាគី​ទាំង​២ បាន​ដើរ​ប្រទេស​របស់​ខ្លួន​មក​ជួប​គ្នា​លើ​ស្ពាន ថតរូប​រូ​ម​គ្នា និង​សំណេះសំណាល​សួរសុខទុក្ខ​គ្នា ជូនពរ​គ្នា​នៅក្នុង​ជំនួប​ឆ្លាស់​វេន​ប្រចាំ​ឆ្នាំ​នេះ​។​

​ត​មក ភាគី​ទាំងពីរ ទៅ​ជួប​ពិភាក្សា​គ្នា​នៅ​បន្ទប់​ប្រជុំ​នៃ​កង​អនុ​សេនា​ធី​ត​ខ្មោ ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ខ្លង​លឹក ដោយ​២​ភាគី មាន​ចំនួន​៦​នាក់​។​

​ភាគី​ទាំងពីរ​អះអាង​ពី​ការគោរព​បទបញ្ជា​មេបញ្ជាការ​ថ្នាក់លើ​តាម​ឋានានុក្រម គោរព​គោលនយោបាយ​នៃ​រាជរដ្ឋាភិបាល​រៀងៗ​ខ្លួន និង​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​នៃ​ប្រទេស​រៀងខ្លួន ហើយ​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ មិត្តភាព​អ្នកជិតខាង​ល្អ និង​អភិវឌ្ឍន៍។ ​ក៏​ប្តេជ្ញា​រួម​គ្នា​បង្រួម​ទំនាស់​ឬ​ការយល់ច្រលំ​គ្នា ហើយ​ពង្រីក​កិច្ចទំនាក់ទំនង មិត្តភាព​។ ពង្រឹង​សន្តិសុខ សន្តិភាព​និង​បង្ក្រាប​បទល្មើស​នានា​នៅ​បណ្តោយ​ព្រំដែន​ក្នុង​កម្រិត និង​ក្របខ័ណ្ឌ​នៃ​យោធភូមិ​ភាគ​ទាំងពីរ​។​

​ប្រតិភូ​ទាំងពីរ ពិភាក្សា​ការងារ​និង​ការជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក​៕ ដោយ ៖ បន្ទាយ​

 

spot_img
×