Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូង ដោះលែង​ស្ត្រី​ម្នាក់ ឲ្យមាន​សេរីភាព​វិញ ក្រោយ​ឃុំខ្លួន​ពីបទ​លួច​

spot_img

​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់ ដាក់ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ លោក ឈិត មិនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ដីកា​ឃុំខ្លួន ករណី លួច ដោយ​អយុត្តិធម៌​នោះ ត្រូវបាន​ប្រធាន​ពន្ធនាគារ​ខេត្ត​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោម​ពី​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត និង​លោកជំទាវ និង​ព្រះរាជអាជ្ញា​។​

​យោង​តាម​ឧត្តម​អគ្គានុរក្ស​២ កែ ប៊ុន​ហ៊ូរ ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​ដោះលែង ជន​ត្រូវ​ចោទ ដោយ​អនុវត្តន៍​តាម​ដី​ការ​បង្គាប់​ឲ្យ​ដោះលែង​លេខ ០៩​ព្រទ​២ ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា យើងខ្ញុំ​បាន​ចេញ​លិខិត​ដោះលែង​ឲ្យឈ្មោះ ជ គីម​អ៊ាង ហៅ​ចរណៃ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់ចោទ​ពី​បទ លួច ប្រព្រឹត្ត​នៅ​ភូមិ​សួង​លិខ សង្កាត់​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១៨ ត្រូវបាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៩​។ លោក​បាន​បន្ថែមថា ដូច្នេះ​ត្រូវ​ដោះលែង ឈ្មោះ​ជ គីម​អ៊ាង ហៅ​ចរណៃ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​ឆ្នាំ​២០១៩ ឲ្យ​ត្រឡប់​ទៅ​រស់នៅ​អាសយដ្ឋាន ឬ​ទីកន្លែង​កំណើត​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​ប្រជាពលរដ្ឋ​ធម្មតា​។ ប្រធាន​ពន្ធនាគារ បាន​បង្គាប់​ឈ្មោះ​ច​រណៃ កាន់​លិខិត​ទៅ​បង្ហាញ​ជូន​អាជ្ញាធរ មាន​សមត្ថកិច្ច​មិន​ឲ្យ​ហួស​រយៈពេល​បី​ថ្ងៃ​ឡើយ​។​

​បើ​តាម​ហ្វេ​សប៊ុក​ឈ្មោះ Heang Border បាន​សរសេរ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ព្រឹក​15/1/19 ខ្ញុំបាទ និង​គ្រុមគ្រួសារ ជន​ដែល​ត្រូវ​គេ​ចោទ សូម​អរគុណ​ច្រើន​ធំៗ​ចំពោះ ឯ​/​ឧ បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ​
​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្ត​ត្បូងឃ្ញុំ​។ ព្រមទាំង​បងប្អូន​ក្នុង​បណ្តាញ​សង្គម ជាពិសេស​សា​ព័ត៌មាន​មួយ​ចំនួន ដែល​វិភាគ​ភ័ស្តុតាង​រួចហើយ ជួយ​គាំទ្រ​ដល់​ជន​ដែល​រងគ្រោះ ជា​ពេលកន្លងមក តែ​ឥឡូវនេះ​ជន ដែល​គេ​ចោទ​ត្រូវបាន​ដោះលែង​មកដល់​ផ្ទះ​វិញ​ហើយ​។ ការ​ដែល​ផ្តល់ និង​ជួយ​រក​យុត្តិធម៌ ជូន​ពលរដ្ឋ​ខ្លួន ដែល​ត្រូវ​អ្នកមាន​លុយ​ចោទប្រកាន់ ទាំង​មាន​ភ័ស្តុតាង​មិន​ច្បាស់ និង​គ្រប់គ្រាន់ យក​ទៅ​ដាក់គុក​ទាំង​អយុត្តិធម៌​។ យុត្តិធម៌​មាន​ពិត​ដរាបណា​យើង​មិន​បាន​ប្រព្រឹត្ត​។ អ្នក​ចោទ​គេ បើ​មិន​ច្បាស់​ខ្លួនឯង ក៏​ជាប់គុក​វិញ​មិន​ខាន​ឡើយ​។ យើង​មិន​ច្បាស់ ហើយ​ប្តឹង​ដាក់គុក​អ្នក​ជាប់គុក​គេ​ខាត​ច្រើនណាស់ តើ​យើង​ចោទ​គេ​ខុស​សង​អ្វី​វិញ ដល់​ជន​ដែល​យើង​ចោទ​??”​។​

​សូមបញ្ជាក់​ថា លោក ឈិត មិនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ដីកា​ឃុំខ្លួន​ស្ត្រី​ម្នាក់ ដាក់ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ករណី លួច ប្រព្រឹត្ត​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើស ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៣/២០១៩ ជនសង្ស័យ​ឈ្មោះ ជ គីម​អ៊ាង ហៅ ច​រណៃ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៦:៣០​នាទី លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ត្បួងឃ្មុំ បាន​បញ្ជា​ឲ្យ​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បញ្ជូន​ជនសង្ស័យ​ឈ្មោះ ជ គីម​អ៊ាង ហៅ ច​រណៃ ភេទ ស្រី អាយុ ២៩​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ពន្ធ​នារ​ខេត្ត​ត្បូងឃ្មុំ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ២៣/២០១៩ របស់លោក ឈិត មិនា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ករណី លួច ប្រព្រឹត្ត​នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០១៨ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

   

spot_img
×