Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​លើកលែងទោស​

spot_img

​ភ្នំពេញ ​៖ លោក ឈឿន ចាន់ថន អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម បរមនាថ សីហ​មុនី ត្រាស់​បង្គាប់​លើកលែងទោស ។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើប​ផ្សព្វផ្សាយ​នៅពេល​នេះ​។​

​យោង​តាម​ព្រះរាជក្រឹត្យ​លើកលែងទោស ដែល​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហត្ថលេខា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​នា​ថ្មីៗ​នេះ​ថា “ ត្រាស់​បង្គាប់ ត្រូវបាន​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត លក់ដូរ និង​ចែកចាយ​អាវុធ បំផ្លិចបំផ្លាញ​សម្ភារ​យោធា សម្រាប់​បម្រើ​ការប្រយុទ្ធ និង​ខ្វះ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព តាម​អំណាច​សាលដីកា​លេខ​៣២២ ចុះ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ដែល​បាន​ផ្តន្ទាទោស តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៦៥ ក្រ IV អ​/១២ ខែ​សីហា ឆ្នាំ​២០១៤ របស់​សាលាឧទ្ធរណ៍​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវ​អនុវត្តន៍​ឲ្យបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យនេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​”​។​

​តុលាការ​ដាក់​បទ​ចោទ​លោក ឈឿន ចាន់ថន នេះ តាម​មាត្រា​៦០១ ៤៤៧ ៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​រំសេវ និង​មាត្រា​៩ នៃ​ក្រឹត្យ​ច្បាប់​លេខ​០៤ ឆ្នាំ​១៩៨១​។ តាមរយៈ​បទ​ចោទ​ទាំងនេះ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច ជា ស៊ីម រូបនេះ ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​។​

​អតីត​ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ រួម​ជាមួយ​អង្គរក្ស​៣​នាក់​ផ្សេង​ទៀត នៅក្នុង​ភូមិគ្រឹះ​របស់​លោក ដែល​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ លេខ​៦៥ ផ្លូវ​លេខ​៩៥ ស្ថិតក្នុង​សង្កាត់​បឹង​កេង​ក​ទី​៣ ខណ្ឌចំការមន រាចធានី​ភ្នំពេញ​។​

​ការចាប់ខ្លួន​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ ដកហូត​ឋានន្តរស័ក្តិ និង​តួនាទី ដែល​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហស្តលេខា កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១១​។ មានន័យ​ថា ការចាប់ខ្លួន​នេះ ធ្វើឡើង​ជា​បន្ទាន់​តែ​ម្ដង​។ ជាមួយគ្នាក៏​មាន​អនុក្រឹត្យ​តែងតាំង លោក​ឧត្តមសេនីយ៍ឯក យឹម លាង ឲ្យទទួល​តំណែង ជា​មេបញ្ជាការ​កង​អង្គរក្ស ជំនួស​លោក ឈឿន ចាន់ថន វិញ​។​

​ក្រោយ​ការចាប់ខ្លួន លោក ឈឿន ចាន់ថន ហៅ​ម៉ៅ ត្រូវ​តុលាការ​កម្ពុជា សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ ក្រោម​ការចោទ​ប្រកាន់​ចំនួន​៥​ករណី ទី​១-​ចោទ​ពី​បទ​លក់ដូរ និង​ក្លែង​លិខិតស្នាម ទី​២-​ចោទ​ពី​បទ​ខ្វះ​ស្មារតី​ទទួលខុសត្រូវ និង​មិន​យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​របស់​ខ្លួន ទី​៣-​ចោទ​ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត ទី​៤-​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ និង​កិបកេង​សម្បត្តិ​រដ្ឋ​យក​ផ្ទាល់ខ្លួន និង​ទី​៥-​ចោទ​ពី​បទ​បំផ្លាញ​សម្ភារ អាច​ធ្វើឲ្យ​អន្តរាយ ដល់​ក្រសួង​ការពារជាតិ និង​ពិន័យ​ប្រាក់​១០​លាន​រៀល ចូល​ថវិកា​ជាតិ​៕ ​ដោយ ៖ រចនា​

   

spot_img
×