Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ខ្មែរឥស្លាម​ពីរ​នាក់ ត្រូវ​អគ្គីភ័យ​ឆេះ​ខ្លោច ពេល​ឪពុក​ម្តាយ​ទៅ​ស៊ីឈ្នួល​គេ​

spot_img

ពោធិសាត់ ​៖ នា​រសៀល​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៩​នេះ កុមារ​ខ្មែរឥស្លាម​ពីរ​នាក់​បងប្អូន​រស់ នៅ​ភូមិ​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិសាត់ បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ខ្ទម​ដែល​ស្នាក់​នៅ​ពេល ឪពុក​ម្តាយ​ទៅ​ស៊ីឈ្នួល មើល​ក្របី​ឲ្យគេ ដោយសារ​ជីវភាព​ទីទ័ល​ក្រីក្រ​។ សមត្ថកិច្ច សន្និដ្ឋានថា អគ្គីភ័យ​នេះ គឺ​កើតឡើង​ប្រហែល​ជា​ក្មេង​ទាំង​ពីរ​នាក់ បាន​យក​ដែកកេះ បង្កាត់ភ្លើង​ដាំទឹក​ឆុង​មី ទើប​បណ្តាលឲ្យ​មាន​អគ្គិភ័យ កើតឡើង​។​

​ក្មេងប្រុស​-​ស្រី​២​នាក់ ត្រូវបាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង នៅ​ចំណុច​ក្បាល​ខ្មោច ស្ថិតនៅក្នុង​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។​

​ករណី​នេះ​បណ្តាលឲ្យ​ផ្ទះ​១​ខ្នង ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដំបូល​ប្រក់​ស្បូវ ជញ្ជាំង​ស័ង្កសី កម្ពស់ ២​ម៉ែត្រ ជា​ផ្ទះ​របស់​ឈ្មោះ ត ឯល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម និង​ប្រពន្ធ​ឈ្មោះ សី ធាង អាយុ​៣១​ឆ្នាំ រស់នៅ​ម្តុំ​ចំណុច អណ្តូង​តា​ជុ​គ (​ក្បាល​ខ្មោច ) ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ឆេះ​អស់​ទាំងស្រុង​។​

​ជនរងគ្រោះ​ស្លាប់​នៅក្នុង​អគ្គិភ័យ​ខាងលើ រួមមាន​៖​ទី​១-​ឈ្មោះ ឯល ម៉ាត់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​, ទី​២-​ឈ្មោះ ឯល ម៉ៃ ភេទ​ស្រី អាយុ​៣​ឆ្នាំ បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ផ្ទះ​នេះ​។​

​ប្រភព​ព័ត៌មាន​ពី​ឪពុក ម្តាយ​ក្មេង​ជនរងគ្រោះ បានឲ្យដឹងថា នៅពេល​ដែល​ម្តាយ ទៅ​ច្រូត​ស្បូវ​ចំងាយ​ពី​ផ្ទះ​ប្រហែល ៥០០​ម៉ែត្រ និង​ឪពុក​ទៅ​មើល​ក្របី ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ និង​កូនប្រុស​ច្បង អាយុ ៩​ឆ្នាំ ទៅ​ចង​គោ ហើយ​ពួកគាត់​បាន​ទុក​កូន​តូច​ទាំងពីរ នៅផ្ទះ ហើយ​កន្លែង​កើតហេតុ នៅ​ឆ្ងាយ​ដាច់ៗ​ពី​ផ្ទះ​គេ ដូច្នេះហើយ​បានជា​មិន​មាន​អ្នកណា​ដឹង មិន​អាច​មក​ជួយ​ទាន់ពេលវេលា​។​

​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គីភ័យ​នេះ គឺ​កើតឡើង​ប្រហែល​ជា​ក្មេង​ទាំង​ពីរ​នាក់ បាន​យក​ដែកកេះ​បង្កាត់ភ្លើង​ដាំទឹក​ឆុង​មី ទើប​បណ្តាលឲ្យ​មាន​អគ្គិភ័យ កើតឡើង​ដូច្នេះ​។ រី​ឯ​សម្ភារៈ​ខូចខាត​មាន​៖​ស្រូវ​១០​កា​រ៉ុង អង្ករ​២០​កា​រ៉ុង នឹង​សម្ភារៈ​មួយចំនួនទៀត ៕ ដោយ ​៖ ​រចនា​

spot_img
×