Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើស​ខោអាវ ពុំ​អាច​លូន​ចូល​តាម​បំពង់ខ្យល់ ចោរ​ម្នាក់​នេះ​សម្រេចចិត្ត​សម្រាត​ចោល​អ្វីៗ​ជាប់​ខ្លួន​ដើម្បី​…​ប្រកប​អាជីព​

spot_img

​ខ្សែ​វីដេអូ​យកចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​នា​ហាង Hamburger មួយ នៅ​ទីក្រុង Bachou ខេត្ត Hebei ប្រទេស​ចិន បាន​បង្ហាញឲ្យឃើញទិ​ដ្ឋ​ភាព​លោក​ចោរ​ដែល​ននល​គោក ប្រឹង​លូន​ចូល​តាម​បំពង់ខ្យល់​ដើម្បី​ប្រកប​របរ​…​លួច​។​

​គេហទំព័រ Shanghaiist ឲ្យដឹងថា កាលពី​ថ្ងៃ​ទី ៨/៥ កន្លងមក​នៅ​ហាង Hamburger ខាងលើ ប៉ូលិស​បានឲ្យដឹងថា ចោរ​ម្នាក់​បាន​ជ្រៀតចូល​ក្នុង​ហាង​ក្នុងស្ថានភាព​.. ននល​គោក ព្រោះ​ត្រូវ​សម្រាត​ខោអាវ​ចោល​កុំឲ្យ​ទើស​ពេល​ប្រតិបត្តិការ​។​

​ខ្សែ​វីដេអូ​លោក​ចោរ លូន​ចូល​លួច​ក្នុង​ហាង Hamburger

​ក្រោយ​ពេល​ចូល​ភ្លាម​វា​បាន​សំដៅ​ទៅ​កេស​ដាក់​លុយ ដើម្បី​ប្រមែប្រមូល “​ជ័យ​ភ័ណ្ឌ​” ។ មួយ​សន្ទុះ​ក្រោយ​វា​ក្រឡេកឃើញ​កាមេរ៉ា​សុវត្ថិភាព​កំពុង​ថតរូប​វា វា​ប្រញាប់ប្រញាល់​ប្រមែប្រមូល​លុយ​ក្នុង​ថតតុ​។​

​ពេល​ចេញ​ទៅ​វិញ លោក​ចោរ​រូបនេះ នៅ​ឆ្លៀត​បិទបាំង​កាមេរ៉ា​មួយ​នៅ​ពីមុខ ដោយ​គិត​ថា អាច​គេចខ្លួន​ពី​ការ​តាម​ចាប់​។​

​ហាង​នេះ​បញ្ជាក់ថា ជនល្មើស​បាន​លួច​លុយ​អស់ ៨០០​យាន់ (​ប្រមាណ 125 USD) ។ ប៉ូលិស​កំពុង​ស្វែងរក​មុខ​…​ចោរ Sexy ម្នាក់នេះ។​

​ពេល​ដែល​ខ្សែ​វីដេអូ​ត្រូវ​បាន​បង្ហោះ​នោះ មានការ Comment បែប​កំប្លែង ជាច្រើន ៖ “…​ពុំមែន​អាក្រាត​ទាំងស្រុង​ទេ ព្រោះ​នៅ​មានវែ​នតា​!” ឬ​រាងរៅ​គួរសម​ដែរ​តើ​!​។​

​នៅ​ឆ្លៀត​បាំង​កាមេរ៉ា ប្រហែល​នឹកស្មាន​មាន​មួយ​ហើយ​មើល​ទៅ​នោះ​៕ ចន្ទ្រា​

spot_img
×