Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​អ្នកក្លាហាន​បាញ់​ចម្ពាមកៅស៊ូ​សំដៅ​មក​ទូរ​ដាក់​ទូរស័ព្ទ​លាន់​សូរ​ប្រ៉ា​វៗ​ចំនួន​ពីរ​គ្រាប់ ម្ចាស់​តូប​ភ័យ​ឡើង​ព្រលឹងចុងសក់​ទាំង​ព្រឹក​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ មាន​ហេតុការណ៍​ភ្នាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹ​មខណៈដែល​មាន​ជនមិ​ន​ស្គាល់មុខ បាន​ពួន​បាញ់​ចម្ពាមកៅស៊ូ ជាមួយ​គ្រាប់ឃ្លី​ដែក សំដៅ​ទៅលើ​តូប​អ្នកលក់​ទូរស័ព្ទ​ដែល​មាន​ស្លាក​យីហោ​ដា​រ៉ា តែ​មិន​បាន​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​លក់​ឡើយ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩​នៅត្រង់​ចំណុច​ខាង​មុខ​ផ្សារ​វាល​យន្ត ស្ថិតក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​បើ​តាម​សមត្ថកិច្ច​ក្រុង​ស្វាយរៀង​បានឲ្យដឹងថា មាន​កណី​បាញ់​គ្រាប់ឃ្លី​ដែក ចេញ​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណបានធ្វើ​សកម្មភាព​បាញ់​ចម្ពាម​គ្រាប់ឃ្លី​ដែក​ចំនួន​ពីរ​គ្រាប់​ទៅលើ​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​បណ្តាលឲ្យ​ត្រូវ​ចំទូរ​តាំងល​ក់​ទូរស័​ព្ទ​មួយ​គ្រាប់ និង​ត្រូវ​ជញ្ជាំង​តូប​មួយ​គ្រាប់​ប៉ុន្តែ មិន​បាន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ម្ចាស់​តូប​ឈ្មោះ យោគ ចាន់​ដាវី ភេទ​ស្រី ជនរងគ្រោះ​ជា​ម្ចាស់​តូប​ឈ្មោះ យោគ ចាន់​ដាវី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​បេីតា​ម​សម្តី​ម្ចាស់​តូប​លក់​ទូរ​សព្ទ័ ដែល​មានហី​ហោរ ដា​រ៉ា បាន​ប្រាប់​អោយដឹងថា​រាល់​ព្រឹក​គាត់​ក្រោក​ពី​ព្រលឹម​ដើម្បី​រៀបចំ​អី​វ៉ាន់​សំរាប់​លក់​ដូច​សព្វមួយដង​តែ​ថ្ងៃ​នេះ គាត់​ចាប់ផ្តើម​រៀបបាន​តែ​បន្តិច​ក៏​លឺសូរ​សម្លេង​ប្រ៉ា​វៗ​ចំនួន​ពីរ​ដង​ចំ​ទូរ​ខាងលិច​ផ្ទួនៗ​គ្នា​តែ​ម្តង ស្រាប់តែ​ឃើញ​ធ្លុះ​ទូរ​លក់​មួយ​គ្រាប់​និង​ត្រូវ​ជញ្ជាំង​តូប​គ្រាប់​។​

​បើ​តាម​បញ្ជាក់​ពី​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ខាងលើ​បានឲ្យដឹងថា រូបគាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ឡើយ ក្នុង​ការប្រកប​របរ​លក់​ទូរស័ព្ទ ហើយ​ការបាញ់​មក​តូប​គាត់​ក៏​មិន​ដឹង​មូលហេតុ​យ៉ាងណា​នោះ​ដែរ​។​ទោះ​បី​យ៉ាង​ម្ចាស់​តូប​លក់​ទូរ​សព្ទ័​ខាងលើ​អំពាវនាវ​ដល់​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​៕​ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×