Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្មាន់កាំភ្លើង​វាយប្រហា​រសណ្ឋា​ការប្រណីត​នៅ​កេន​យ៉ា ផ្តាច់​ជីវិត​មនុស្ស​១៥​នាក់​ (វីដេអូ)

spot_img

​ខ្មាន់កាំភ្លើង​បាន​ធ្វើ​ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​ប្រណីត​មួយ​កន្លែង​ស្ថិតក្នុង​ទីក្រុង Nairobi ប្រទេសកេន​យ៉ា បណ្តាលឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន ១៥​នាក់​បាន​ស្លាប់​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ពុធ ទី ១៦ ខែ​មករា​នេះ​។​

​អាគារ​ដែល​រង​ការវាយប្រហារ​ពី​ខ្មាន់កាំភ្លើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ គឺ​មាន​សណ្ឋាគារ DusitD2 ព្រម​ទាំង​ការិយាល័យ​ធ្វើការ​ផង​ដែរ​។​

​ក្រោយពេល​ការវាយប្រហារ​បាន​ស្ងប់ស្ងាត់ ក្រុម​សកម្មប្រយុទ្ធ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សុ​ម៉ាលី បាន​ចេញមុខ​អះអាង​ថា ក្រុម​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​។​

​ប្រភព​ពី​ប៉ូលីស​បានឲ្យដឹងថា មនុស្ស​ចំនួន ១៥​នាក់​ត្រូវបាន​សម្លាប់ ប៉ុន្តែ​ចំនួន​ផ្លូវការ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​ដោយ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​។​

​ប្រជាជន​ស៊ីវិល​មួយចំនួន ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ជាប់​ក្នុង​អាគារ​នោះ ខណៈ​មួយចំនួនទៀត បាន​ធ្វើ​ការលាក់ខ្លួន និង​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​មកកាន់​សាច់ញាតិ​ពួកគេ​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ ក៏​មាន​ជនជាតិ​អា​មេ​រិច​ម្នាក់​ផង​ដែរ​។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​អា​មេ​រិច​។​

​ការវាយប្រហារ​បាន​កើត​ឡើង​នៅ​ម៉ោង ១៥ ម៉ោង​ក្នុង​ប្រទេសកេន​យ៉ា នៅពេល​ខ្មាន់កាំភ្លើង​ចំនួន ៤​នាក់​បាន​បោះ​គ្រាប់បែក​ដាក់​រថយន្ត​នៅ​កន្លែង​ចត​រថយន្ត មុន​ពេល​ពួកគេ​បាន​ចូល​ទៅ​កាន់​ច្រក ហើយ​នៅ​ទីនោះ​មាន​ពួក​សកម្មប្រយុទ្ធ​ម្នាក់​បាន​ចុច​បំផ្ទុះ​
​ខ្លួនឯង​។​

​ស្ត្រី​ម្នាក់​ដែល​ធ្វើការ​នៅ​អាគារ​មួយ​ខ្នង ក្បែរ​កន្លែង​រង​ការវាយប្រហារ បាន​ថ្លែង​ប្រាប់​សារពត៌មាន Reuters ថា “​ខ្ញុំ​បាន​ចាប់ផ្តើម​លឺសូរ​សម្លេង​កាំភ្លើង ហើយ​បន្ទាប់មក​ក៏​ឃើញ​មនុស្សម្នា​ជាច្រើន រត់​ចេញមកក្រៅ​ដោយ​លើកដៃ​ពួកគេ ចំណែក​អ្នកខ្លះ​បាន​ចូល​ក្នុង​ធនាគារ​ដើម្បី​លាក់ខ្លួន​”​។​

​រដ្ឋលេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី​ផ្ទៃក្នុង​របស់កេន​យ៉ា លោក Fred Matiang’i បាន​និយាយថា អាគារ​ដែល​រង​ការវាយប្រហារ​ត្រូវបាន​គ្រប់គ្រង​វិញ​ដោយ​កងកម្លាំង​សន្តិសុខ ហើយ​ប្រទេស​ស្ថិត​ក្នុង​សុវត្ថិភាព​៕ សុភ័ក្ត្រ

 

​ប្រភព​៖ BBC​

spot_img
×